កាសែតចិនចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី ២៦ មិថុនា នៅទីក្រុង ប៉េកាំង នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបសន្ទនាជាមួយអគ្គលេខាបក្ស  ប្រធានរដ្ឋចិនលោក Xi Jinping។
កាសែតចិនចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh - ảnh 1កាសែតចិនចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ TTXVN)

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន ដូចជាកាសែតប្រជាជន ទីភ្នាក់ងារព័ត៌មានស៊ីនហួរ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ... បានចុះផ្សាយព័ត៌មានជាច្រើនអំពីសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយនឹងគណៈប្រតិភូវៀតណាមក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៥ អ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងជួបធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី ២៦ មិថុនា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបសន្ទនាជាមួយអគ្គលេខាបក្ស  ប្រធានរដ្ឋចិនលោក Xi Jinping; ជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការសភាប្រឹក្សានយោ បាយប្រជាជនទូទាំងប្រទេសចិន លោក Wang Honing...។

ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នៅក្នុងកិច្ចប្រជុំនេះ ដោយបញ្ជាក់ថា ប្រទេស ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីពង្រឹងការតំរង់ទិសយុទ្ធសាស្ត្រ ស្វិតស្វាញសាមគ្គីភាព និងមិត្តភាព ការគាំទ្រគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ទៅវិញទៅមក។ ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកទឹកចិត្តអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនការវិនិយោគនៅវៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផល និងបរិយាកាសធ្វើអាជីវកម្មងាយស្រួលសម្រាប់ធុរកិច្ចចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ