ក្រុមប្រឹក្សាសន្តិសុខអ.ស.បពិភាក្សាអំពីស្ថានភាពនៅស៊ីរីនិងមជ្ឈឹមបូព៌ា
(VOVworld)-អ៊ីស្រាអែលនិងបាឡេស្ទីនត្រូវជ្រៀតយកឳកាសក្នុងបណ្តាវង់ចរចារ
សំដៅសម្រេចបានទស្សនវិស័យមានលក្ខណៈយូរអង្វែង ដោយអនុញ្ញត្តិ ឲ្យប្រជា
ជនរបស់ភាគីទាំងពីររស់នៅក្នុងសន្តិភាព និងសន្តិសុខ។ នេះគឺជាការអំពាវនាវ របស់មន្រ្តីជាន់ខ្ពស់អ.ស.បក្នុងជំនួបពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តី
អំពីស្ថានភាពនៅមជ្ឈឹមបូព៌ានាថ្ងៃទី២២តុលា។
|
អគ្គលេខាធិការរងទទួលបន្ទុកនយោបាយរបស់អ.ស.ប
លោក Jeffrey Feltman (រូបថតៈReuters) |
ថ្លៃងមតិក្នុងសម័យពិភាក្សានៅទីក្រុង New York អាមេរិក អគ្គលេខាធិការ
រងទទួលបន្ទុកនយោបាយរបស់អ.ស.ប លោកJeffrey Feltman បានអំពាវនាវ
សហគមអន្តរជាតិកុំរំលងឳកាសរៀបចំឡើងវិញសន្តិភាពមជ្ឈឹម បូព៌ា តាមរយៈ
ដំណើរការសន្ទនាផ្ទាល់ ដែលបានចាប់ផ្តើមឡើងវិញនាថ្ងៃទី២៩កក្កដា កន្លងទៅ។ លោកក៏បានលើកច្បាស់ដែរថា ភាគីនានាត្រូវក្រើនរំលឹក អំពីកាល បរិច្ឆេទស្វែង
រកដំណោះស្រាយសមស្រប១ដើម្បីនាំមកនូវសន្តិភាពជាក់ស្តែងសម្រាប់តំបន់
មជ្ឈឹមបូព៌ានេះ។
ចំពោះបញ្ហាស៊ីរី លោក Jeffrey Feltman សម្តែងក្តីព្រួយបារម្ភចំពោះការ
ដែលសហគមអន្តរជាតិពុំទាន់ស្វែងរកវិធានការបញ្ចប់ជំលោះនៅទីនេះនៅឡើយ៕