![ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្ដីសំរេចចិត្តស្ដីអំពីកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_01_01/lhq.jpg) |
ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប |
(VOVworld) - នាថ្ងៃទី៣១ ធ្នូ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តលើ
សេចក្ដីសំរេចចិត្តមួយដោយយល់ព្រមជាមួយបទឈប់បាញ់នៅស៊ីរីដែលត្រូវបាន
សម្របសម្រួលដោយរុស្ស៊ីនិងទួរគី។មុននោះ នាថ្ងៃទី៣០ ធ្នូ រុស្ស៊ីបានដាក់ពង្រាង
សេចក្ដីសំរេចចិត្តនេះជូនក្រុមប្រឹក្សាសន្តិសុខ ដោយគាំទ្របទឈប់បាញ់ពោល
ខាងលើ ក៏ដូចជាជំនួបចរចារសន្តិភាពដែលគ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានី
Astana របស់កាហ្សាក់ស្ថានផងដែរ។បទឈប់បាញ់នៅស៊ីរីបានចូលជាធរមាននៅ
លើទូទាំងដែនដីប្រទេសនេះ។ចាប់ពីម៉ោង០ថ្ងៃទី៣០ ធ្នូ តាមម៉ោងតំបន់។ ចូលរួម
កិច្ចព្រមព្រៀងនេះមានកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រដាប់អាវុធប្រឆាំងចំនួន
៧ដោយមានខ្មាន់កាំភ្លើងចំនួន៦ហ្មឺននាក់។មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិចាត់ទុកថា
នេះអាចជារបត់សំខាន់ក្នុងសង្គ្រាមនៅស៊ីរី៕