ការអនុវត្តសាកល្បងធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃសម្រាប់អ្នកឆ្លងដែន

(VOVWORLD) - តាមនោះ ក្រសួងសុខាភិបាលបានអនុវត្ត ន៍សាកល្បងនៅខេត្ត Quang Ninh ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែកក្កដា។

ក្រសួងសុខាភិបាលទើបបានចេញសេចក្តីសម្រេចស្តីពីការអនុវត្តសាកល្បងនូវ “គោល ការណ៍ណែនាំការធ្វើចត្តាឡីស័កបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ សម្រាប់អ្នកឆ្លងដែន”។ តាមនោះ ក្រសួងសុខាភិបាលបានអនុវត្តន៍សាកល្បងនៅខេត្ត Quang Ninh ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែកក្កដា។

រយៈពេលធ្វើចត្តាឡីស័កប្រមូលផ្តុំគ្នាគឺ ៧ ថ្ងៃសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញ លេញឬបានជាសះស្បើយឡើងវិញពីជំងឺកូវីដ ១៩។ លើសពីនេះទៀត ត្រូវមានលទ្ធផល តេស្ត RT-PCR អវិជ្ជមានជាមួយ SARS-CoV-2 និងការធ្វើតេស្តប្រឆាំងអង្គបដិប្រាណ SARS-CoV-2 វិជ្ជមាននៅថ្ងៃដំបូងបន្ទាប់ពីឆ្លងដែន។

សម្រាប់ករណីដែលនៅសល់  ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កប្រមូលផ្តុំ ចំនួន ១៤ថ្ងៃ  ជំនួសឱ្យ ២១ ថ្ងៃដូចបច្ចុប្បន្ន។ បន្ទាប់ពីបញ្ចប់ធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ អ្នកទាំងនេះនឹងបន្តធ្វើចត្តាឡីស័កតាមគេហដ្ឋាននិងកន្លែងស្នាក់នៅរបស់ពួកគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ