កសាងជំនាន់យុវជនវៀតណាមប្រកបដោយឧត្តមគតិបដិវត្តន៍ សេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ

(VOVWORLD) - មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់យុវជន ជាទិវាបុណ្យសាមគ្គីភាពសម្រាប់យុវជនវៀតណាមគ្រប់ស្រទាប់។ ចូលរួមមហាសន្និបាតមានប្រតិភូចំនួន ៩៨០ នាក់ តំណាងឲ្យកម្មាភិបាល សមាជិក និងយុវជន ២១លាននាក់នៅទូទាំងប្រទេស។

កសាងជំនាន់យុវជនវៀតណាមប្រកបដោយឧត្តមគតិបដិវត្តន៍ សេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ - ảnh 1ពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម អាណត្តិ ២០២៤ - ២០២៩។ (រូបថត៖ Phuong Thoa/VOV1)
នាព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម (អាណត្តិ ២០២៤-២០២៩) បានបើកសម័យប្រជុំដំបូង។ មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់យុវជន ជាទិវាបុណ្យសាមគ្គីភាពសម្រាប់យុវជនវៀតណាមគ្រប់ស្រទាប់។ ចូលរួមមហាសន្និបាតមានប្រតិភូចំនួន ៩៨០ នាក់ តំណាងឲ្យកម្មាភិបាល សមាជិក និងយុវជន ២១លាននាក់នៅទូទាំងប្រទេស។ ជាមួយពាក្យស្លោកសកម្មភាព៖ យុវជនវៀតណាមស្នេហាជាតិ - សេចក្តីប្រាថ្នា - សាមគ្គីភាព - ត្រួសត្រាយផ្លូវ - ច្នៃប្រឌិត - ឈានចូលយុគសម័យថ្មីប្រកបដោយ ទំនុកចិត្ត” មហាសន្និបាតលើកទី ៩ នៃសហភាពសហព័ន្ធយុវជនវៀតណាមនឹងបូក សរុប វាយតំលៃការងាររបស់សហភាព និងចលនាយុវជន អាណត្តិទី ៨; កសាង គោលដៅ ភារកិច្ច ដំណោះស្រាយសម្រាប់ការងារ និងចលនាយុវជនសម្រាប់អាណត្តិ ទី៩ (២០២៤ - ២០២៩)។ លោក Nguyen Tuong Lam លេខាមជ្ឈិមសម្ព័ន្ធយុវជន អនុប្រធានសហភាពសហព័ន្ធយុវជនវៀតណាមបានមានប្រសាសន៍ថា៖
“ពាក្យស្លោកនៃមហាសន្និបាតគឺ "យុវជនវៀតណាមស្នេហាជាតិ"។ សេចក្ដីស្នេ ហាជាតិតែងតែមានបង្កប់នៅក្នុងយុវជនម្នាក់ៗ ប៉ុន្តែការទទួលខុសត្រូវរបស់សហភាព យុវជនគឺធ្វើយ៉ាងណាបំផុសឡើងស្មារតីស្នេហាជាតិនេះ។ អាណត្តិមុនគឺ "ដំណើរ ដែលខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" ហើយសម្រាប់អាណត្តិនេះនៅតែជាចលនា "ខ្ញុំ ស្រឡាញ់មាតុភូមិរបស់ខ្ញុំ"។ យើងខ្ញុំក៏រួមបញ្ចូលកត្តានៃការថែរក្សានិងលើកស្ទួយ វប្បធម៌ជាតិផងដែរ ព្រោះថាចំពោះការអភិវឌ្ឍណាមួយ មូលដ្ឋានគ្រឹះនៅតែជា វប្បធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ