គណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមកត់សម្គាល់ការរួមវិភាគទានរបស់អង្គការសាសនាក្នុងការកសាងច្បាប់
|
គណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមកត់សម្គាល់ការរួមវិភាគទានរបស់បណ្ដាអង្គការសាសនាក្នុងការកសាងច្បាប់ |
(VOV)_នារសៀលថ្ងៃទី៤ កញ្ញា នៅទីក្រុងហាណូយ ប្រធានគណកម្មាធិការ
មជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញជា
អធិបតី ជំនួបប្រាស្រ័យជាមួយដំណាងបណ្ដាអង្គការសាសនា នៅទីក្រុងហាណូយ
និងខេត្ត ទីក្រុងផ្សេងៗ ផ្តល់មតិចំពោះគំរោងច្បាប់ជំនឿសាសនា។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា៖ បក្ស រដ្ឋ និងរណសិរ្យមាតុភូមិ
វៀតណាម មានគោលការណ៍ពង្រីកតួនាទីរបស់សាសនាផ្សេងៗ ក្នុងសកម្មភាពសុខាភិបាល អប់រំ គាំពារសង្គម បណ្ដុះបណ្ដាលវិជ្ជាជីវះ ការពារបរិស្ថាន។ រហូត
មកដល់ពេលនេះ ការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ចំពោះវិស័យទាំង
នេះគឺសំខាន់ណាស់។ លោក Nguyen Thien Nhan បានអោយដឹងថា៖ រដ្ឋសភាកំ
ពុងកសាងគំរោងច្បាប់ជំនឿសាសនា។ តាមផែនការ នាខែតុលាខាងមុខនេះ
រដ្ឋសភានឹងពិភាក្សាលើកដំបូងអំពីគំរោងច្បាប់នេះ។ ដូច្នេះ គ្រប់មតិរបស់អង្គ
ការសាសនា ក្នុងជំនួបនេះ នឹងបានរណសិរ្យមាតុភូមិវៀតណាម កត់សម្គាល់
និងបង្ហាញចំពោះរដ្ឋសភា ក្នុងគំរោងច្បាប់នេះ៕