![គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័តទៅលើយុទ្ធសាស្ត្រកំណើនថ្មី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_06_25/20140625095418-abe.jpg) |
នាយករដ្ឋមន្ត្រី លោក Shinzo Abe (TTXVN) |
(VOV)_ គណៈរដ្ឋមន្ត្រីជប៉ុនរបស់នាយករដ្ឋមន្ត្រី លោក Shinzo Abe បានអនុម័ត ទៅលើយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី និងផែនការលំអិតសំរាប់បណ្ដាគោល
នយោបាយក្នុងរយៈពេលយូរអង្វែង ដើម្បីបង្កើនកម្លាំងប្រកួតប្រជែងឧស្សាហ
កម្មអន្តរជាតិ…ជាដើម។ ក្នុងយុទ្ធសាស្ត្រថ្មីនេះ រដ្ឋាភិបាលជប៉ុនបានសន្យាឈានទៅដល់ការលុបចោលបណ្ដាការកំណត់ក្នុងវិស័យកសិកម្ម ការងារនិងសុខាភិបាល
នេះគឺជាវិស័យដែលបានចាត់ទុកជារបងរារាំងការអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ចធំទី៣ លើពិភពលោកនេះ។ រដ្ឋាភិបាលជប៉ុនក៏បានសន្យាកាត់បន្ថយពន្ធសំរាប់អង្គភាពអាជីវកម្មផងដែរ៕