ចក្រភពអង់គ្លេសចូលរួមកិច្ចព្រមព្រៀង CPTPP ជាផ្លូវការ
(VOVWORLD) - ថ្ងៃទី ១៥ ខែធ្នូនេះ ចក្រភពអង់គ្លេសបានក្លាយជា ប្រទេសអឺរ៉ុបដំបូងគេដែលចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ បន្ទាប់ពី Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប)។
តាមរយៈការចូលរួម CPTPP ចក្រភពអង់គ្លេសបានក្លាយជាសមាជិកទី ១២ នៃប្លុកពាណិជ្ជកម្មនេះជាផ្លូវការ។ អង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួម CPTPP កាលពីខែកក្កដាឆ្នាំមុន។
មជ្ឈដ្ឋានមន្ត្រីអង់គ្លេសរំពឹងថា ការចូលរួមក្នុង CPTPP នឹងនាំមកនូវសេដ្ឋកិច្ចរបស់ប្រទេសនេះ ប្រហែល ២ ពាន់លានផោនក្នុងមួយឆ្នាំ (ស្មើនឹង ២,៥ ពាន់លានដុល្លារអាមេរិក) ដោយសារអាជីវកម្មរបស់អង់គ្លេសអាចទទួលបានទីផ្សារជាង ៥០០ លាននាក់។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ និងរួមចំណែកប្រហែល ១៥% នៃ GDP ពិភពលោក, CPTPP បច្ចុប្បន្នបានប្រមូលផ្តុំសមាជិកចំនួន ៣ នៃក្រុមប្រទេសឧស្សាហកម្ម (G7៧) កាណាដា ជប៉ុន និងចក្រភពអង់គ្លេស រួមជាមួយអូស្ត្រាលី នូវែលសេឡង់ ម៉ិកស៊ិក ប៉េរូ ឈីលី សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម៕