ចិនផ្តើមឡើងរបៀបទាក់ទង់ថ្មីសំដៅជំរុញដំណើរគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
![ចិនផ្តើមឡើងរបៀបទាក់ទង់ថ្មីសំដៅជំរុញដំណើរគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_04_11/tq de xuat cach tiep can moi van de hat nhan trieu tien.jpg) |
ចិនផ្តើមឡើងរបៀបទាក់ទង់ថ្មីសំដៅជំរុញដំណើរគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ (VNA) |
(VOVworld) - ចិនអំពាវនាវឲ្យភាគីទាន់ទិននានាដល់បញ្ហាគ្មាននុយក្លេអ៊ែរលើ
ឧបទ្វីបកូរ៉េអត់ធ្មត់និងមិនធ្វើឲ្យភាពតានតឹងក្នុងតំបន់ឡើងជណ្តើរ។ ចិនក៍
បាន ផ្តើមឡើងរបៀបទាក់ទងថ្មីសំដៅជំរុញដំណើរនេះ។ នាថ្ងៃទី ១០ មេសា
អ្នកពាក្ស ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ ចិន
បានផ្តើម ឡើងរបៀបទាក់ទង «ទ្វេភាគី» សំដៅជំរុញការរំសាយសព្វាវុធនុយក្លេអ៊ែរ
លើឧបទ្វីបកូរ៉េ ហើយបង្កើតឡើងយន្តការសន្តិភាពទ្វេភាគី។ តាមនោះ ប្រទេសកូរ៉េ
ខាងជើងអាចបញ្ឈប់ភ្លាមមួយរំពិចសកម្មភាពសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ
ដើម្បីជំនួសឲ្យការដែលអាមេរិកនិងកូរ៉េខាងត្បូងផ្អាកការធ្វើសមយុទ្ធរួមទ្រង់
ទ្រាយធំ។ ចិនសង្ឃឹមថា៖ ភាគីទាក់ទិនទាំងអស់នឹងពិនិត្យមើលការផ្តើមគំនិត
នេះយ៉ាងម៉ត់ចត់៕