ជប៉ុនសន្យាបន្តការជួយឧបត្ថម្ភបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ

ជប៉ុនសន្យាបន្តការជួយឧបត្ថម្ភបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ - ảnh 1
ជប៉ុនសន្យាបន្តការជួយឧបត្ថម្ភបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ


(VOVworld)-នាថ្ងៃទី១៨កុម្ភៈ ជប៉ុនបានសន្យានឹងបន្តការជួយឧបត្ថម្ភប្រទេសចំ នួន៥នៅអាស៊ីអាគ្នេយ៍ចំណុះមហាអនុតំបន់ទន្លេមេគង្គ (រួមមានកម្ពុជា ឡាវ ថៃ មីយ៉ានម៉ានិងវៀតណាម) ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ សេ
ដ្ឋកិច្ច ឆ្ពោះទៅការបង្កើតសហគមន៍សេដ្ឋកិច្ចរបស់សម្ព័ន្ធបណ្តាប្រជាជាតិអាស៊ី អាគ្នេយ៍(អាស៊ាន)នាឆ្នាំ២០១៥។ ថ្លែងមតិក្នុងវេទិកា “ជម្រុញកិច្ចសហប្រតិបត្តិ ការសាធារណ-ឯកជនជាមួយបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ” នាពេល
ថ្មីនៅទីក្រុងតូក្យូ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Norio Mitsuya សង្កត់ធ្ងន់ថា ជប៉ុននឹងជួយកសាងសហគមន៍អាស៊ានអនាគត១តាមរយៈការ បង្កើនលទ្ធភាព
ផ្សាភ្ជាប់និងកាត់បន្ថយគម្លាតរវាងបណ្តាប្រទេសអភិវឌ្ឍន៍។ តាមមន្រ្តីមួយរូបនេះ
ថា ការជួយបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គនេះ ស្ថិតក្នុងចក្ខវិស័យយូ
អង្វែងរបស់ជប៉ុនសំដៅជួយឧបត្ថម្ភប្រទេសនានានិងក្នុង តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ