ជប៉ុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជួបពិភាក្សាតាមទូរស័ព្ទអំពីការឆ្លើយតបទៅនឹងកូរ៉េខាងជើងបន្ទាប់ពីការបាញ់មីស៊ីល
(VOVWORLD) - នាថ្ងៃទី១៦ ខែមីនា បានប្រព្រឹត្តទៅការសន្ទនាតាមទូរស័ព្ទ រវាងមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសជប៉ុន សហរដ្ឋ អាមេរិក និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងកូរ៉េខាងជើង បន្ទាប់ ពីការបាញ់មីស៊ីលរបស់ខ្លួន។
ទីស្នាក់ការកណ្តាលក្រសួងការបរទេសជប៉ុន (រូបថត៖ REUTERS) |
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ លោក Otsuka Kengo អគ្គនាយករងនៃការិយាល័យអាស៊ី និងអូសេអានី នៃក្រសួងការបរទេសជប៉ុន លោក Baek Yong-jin អគ្គនាយកទទួលបន្ទុកគោលនយោបាយឧបទ្វីបកូរ៉េ នៅក្រសួងការបរទេសកូរ៉េខាងត្បូង និងលោក David Wilezol អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់ខ្លួនដោយចាត់ទុកថា ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានចាត់ទុកសកម្មភាពទាំងនេះថា ជាការញុះញង់ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសហគមន៍អន្តរជាតិ ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពទាំងនេះ។ ក្រសួងការបរទេសជប៉ុន ក៏បានបញ្ជាក់ថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមបន្តសម្របសម្រួលការឆ្លើយតប ចំពោះសកម្មភាពនាពេលខាងមុខរបស់កូរ៉េខាងជើង៕