ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែនវៀតណាម-ចិន

(VOVWORLD) - ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការអន្តរផ្នែករបរ - រួមគ្នាអភិវឌ្ឍន៍" បានបើកនាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅសង្កាត់ Mong Cai ១ ខេត្ត Quang Ninh។ 
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែនវៀតណាម-ចិន - ảnh 1គណប្រតិភូចុចប៊ូតុងដើម្បីបើកពិព័រណ៍ជាផ្លូវការ។ រូបថត៖ វូមៀន/VOV-ភាគឦសាន

នេះគឺជាពិព័រណ៍ពាណិជ្ជកម្មថ្នាក់ជាតិដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយអាជ្ញាធរខេត្តក្វាងនិញ និងតំបន់ស្វយ័តជនជាតិ Choang នៃខេត្តក្វាងស៊ី (ប្រទេសចិន)។

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែនវៀតណាម-ចិន - ảnh 2គណៈប្រតិភូទស្សនាស្តង់ពិព័រណ៍។ រូបថត៖ វូមៀន/VOV-ឦសាន

នៅក្នុងពិធីនេះ លោក វូ បាភូ (Vu Ba Phu) ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងចិន កំពុងឈានចូល "ដំណាក់កាលមាសទីពីរ" ដើម្បីបង្កើតជាមូលដ្ឋានអំណោយផលសម្រាប់ពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងរយៈពេល ១០ ខែកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២០៧,៨ ពាន់លានដុល្លារអាមេរិក៖ “ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសចិន ដើម្បីជួយសម្រួលដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការអនុវត្ត សកម្មភាពសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ ខេត្តក្វាងស៊ី គឺជាដៃគូដ៏សំខាន់មួយ ដែលជាច្រកទ្វារពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាមូលដ្ឋានដែលមានកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងជាក់ស្តែងជាមួយភ្នាក់ងារនិងមូលដ្ឋាននានារបស់វៀតណាម”

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែនវៀតណាម-ចិន - ảnh 3លោក វូ បា ភូ ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ថ្លែងសុន្ទរកថានៅក្នុងពិព័រណ៍។ រូបថត៖ វូ មៀន/VOV-ឦសាន

រីឯខ្លួនវិញ លោកស្រី ហ៊ូ ស៊ាវនីង អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្វាងស៊ី និងជាប្រធានគណៈប្រតិភូតំបន់ស្វយ័តជនជាតិ Choang ក្វាងស៊ីជួង បានឲ្យដឹងថា៖ “យើងរំពឹងថា ពិព័រណ៍នេះនឹងក្លាយជាតំណភ្ជាប់សម្រាប់ភាគីទាំងពីរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា៖ ការកែច្នៃកសិផល ឡូជីស្ទិកឆ្លងកាត់ព្រំដែន ការកសាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពន្លឿនការកសាងច្រកទ្វារព្រំដែនចិន-វៀតណាមឆ្លាតវៃ លើកកម្ពស់សមត្ថភាពពាណិជ្ជកម្ម និងរួមគ្នាអភិវឌ្ឍន៍ខ្សែផ្លូវទេសចរណ៍ឆ្លងកាត់ព្រំដែនដែលមានគុណភាពខ្ពស់ ដើម្បីពង្រឹងចំណងមិត្តភាព និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរផ្នែក”

ប្រតិកម្មទៅវិញ

ផ្សេងៗ