ត្រៀមខ្លួនជាស្រេចទប់ទល់នឹងជំងឺរាតត្បាត Covid-19 លើទ្រង់ទ្រាយធំ

(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបនឹងបានប្រកាសសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំជាមួយទីក្រុងទាំង៥ក្រោមឱវាទមជ្ឈឹមស្ដីពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

   សន្និដ្ឋាននេះបានលើកច្បាស់ថា រហូតមកដល់ពេលនេះ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ត្រូវបានដំណើរការយ៉ាងទូលំទូលាយនិង ប្ដូរផ្ដាច់ទូទាំងប្រទេស ហើយសម្រេចបានលទ្ធផលដំបូងដ៏សំខាន់។

        ប្រទេសទាំងមូលកំពុងឆ្លងកាត់ដំណាក់កាលដ៏សំខាន់ពិសេសដែល មានអត្ថន័យគន្លឹះក្នុងការងារនេះ។ ហេតុដូច្នេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ជាពិសេសគឺទីក្រុងទាំង៥ ក្រោមឱវាទមជ្ឈឹមត្រូវតែប្រមូលអារម្មណ៍ បំពេញការងារឲ្យបានឆាប់រហ័ស ថែមទៀត ដើម្បីអនុវត្តរាល់វិធានការដែលត្រូវបានដាក់ចេញ ព្រមទាំង ត្រៀមរៀបចំគ្រប់លក្ខណៈទាំងខាងធនធាមនុស្សនិងសម្ភារៈដើម្បីត្រៀមខ្លួនជាស្រេចទប់ទល់នឹងករណីជំងឺរាតត្បាតយ៉ាងទូលំទូលាយ ក៏ដូចជាជួយ ឧបត្ថម្ភដល់តំបន់ផ្សេងៗក្នុងករណីចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ