ទីក្រុងហូជីមិញជួយឧបត្ថម្ភប្រាក់ចំនួន៤០ពាន់លានដុងសម្រាប់មូលនីធិ “ដើម្បីកោះសមុទ្រមាតុប្រទេស”
![ទីក្រុងហូជីមិញជួយឧបត្ថម្ភប្រាក់ចំនួន៤០ពាន់លានដុងសម្រាប់មូលនីធិ “ដើម្បីកោះសមុទ្រមាតុប្រទេស” - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_09_12/unnamed_copy.jpg) |
កម្មវិធីសម្តែងសិល្បៈ |
(VOVworld)-នាយប់ថ្ងៃទី១១កញ្ញា នៅក្នុងកម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំ
ដែន កោះសមុទ្រមាតុប្រទេស” ឆ្នាំ២០១៦នោះ ប្រជាជននិងសម្បុរសជនទីក្រុងហូ
ជីមិញ បានរៃអង្គាសប្រាក់ជាង៤០ពាន់លានដុងចូលក្នុងមូលនីធិ “ដើម្បីកោះសមុទ្រ
មាតុ ប្រទេស”។នៅក្នុងកម្មវិធីនេះ ទស្សនិកជននឹងបានតាមដាននូវឯកសារស្តីពី
ចំណង សាមគ្គីរវាងកងទ័ពនិងប្រជាជននៅតាមព្រំដែន កោះសមុទ្រ និងបានជួប
ប្រាស្រ័យ ផ្ទាល់ជាមួយយុទ្ធជនជាកងកម្លាំងការពារព្រំដែន បូលីសសមុទ្រ ដែល
កំពុងបំពេញ ភារកិច្ចការពារមាតុប្រទេស ព្រំដែន និងកោះសមុទ្រមាតុប្រទេស។
លោក Quach Cuong អ្នកដឹកនាំក្រុមហ៊ុន Saigon Co.op ជាអង្គភាពមួយក្នុងចំណោម
អង្គភាពផ្តល់ ជំនួយសម្រាប់មូលនីធិនេះបានឲ្យដឹងថា៖
“តាមរយៈកម្មវិធីនេះ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា សង្គមវៀតណាមទាំងមូល
នឹងរួមកម្លាំងកាយចិត្ត រួមជាមួយប្រជាជន និងយុទ្ធជននៅតាមតំបន់ព្រំដែន កោះ
សមុទ្រនានា ដើម្បីប្រជាជន និងយុទ្ធជននៅតាមព្រំដែនកោះសមុទ្រនឹងនរចិត្តការពារ
អធិបតេយ្យភាពព្រំដែន អធិបតេយ្យភាពកោះសមុទ្រវៀតណាម”៕