|
ទីភ្នាក់ងារសារព័ត៌មានវៀតណាមទៅ ជូនអំណោយឲ្យជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ- Dioxin។ |
VOV-នាថ្ងៃទី៨សីហា មូលនិធិ “ដើម្បីការឈឺចាប់ព័រលឿងទុំ” របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងសមាគមកាកបាតក្រហមខេត្ត Hai Duong បានទៅ សាកសួរសុខទុក្ខនិងជូនអំណោយឲ្យគ្រួសារមានស្ថានភាពលំបាកនៅស្រុក
ចំនួន២ គឺ Binh Giang និង Thanh Mien ខេត្ត Hai Duong ។ មូលនិធិបានប្រគល់ អំណោយចំនួន១០ចំណែកដែលក្នុងមួយចំណែកមានតំលៃប្រមាណ១លាន
ដុងនិងរទះរុញដោយដៃចំនួន៣គ្រឿងជូនអតីតយុទ្ធជន សាច់ញាត្តិអតីត
យុទ្ធជនចំនួន១៣នាក់ជាជនរងគ្រោះដោយជាតិគីមីពុលព័ត៌លឿងទុំ-Dioxin។ ក្រៅពីការប្រគល់អំណោយនៅខេត្ត Hai Duong នោះ មូលនិធិបានប្រគល់ អំណោយមានតំលៃសរុបប្រមាណជាង១០០លានដុងឲ្យជនរងគ្រោះជាង ១២០នាក់នៅខេត្តក្រុងចំនួន១៨ផ្សេងៗនិងប្រគល់ចំនួនប្រាក់ប្រមាណ៥
លានដុងឲ្យមូលនិធិ “Son Lam និងមិត្តភ័ក្ក្រ” សំរាប់ជនពិការទៀតផង៕