ទីភ្នាក់ងារសារព័ត៌មាន AAP៖ ដោយមាន TPP វៀតណាមជាទីផ្សារមានសក្ដានុភាពចំពោះអូស្ត្រាលី
 |
ទីភ្នាក់ងារសារព័ត៌មាន AAP៖ ដោយមាន TPP វៀតណាមជាទីផ្សារមានសក្ដានុភាពចំពោះអូស្ត្រាលី (heraldsun.com.au) |
Vovworld-ទីផ្នាក់ងារសារព័ត៌មានអូស្ត្រាលី (AAP) នាថ្ងៃទី១៧តុលាបានចាត់
ទុកថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
មានសុពលភាពនោះវៀតណាមនឹងក្លាយទៅជាទីផ្សារមានសក្ដានុភាពចំពោះ
អូស្ត្រាលី ពិសេសគឺវិនិយោគិនអូស្ត្រាលីនៅវៀតណាមនឹងមានឧត្តមភាពជាច្រើន។
ទីភ្នាក់ងារសារព័ត៌មាន AAP បានដកស្រង់ពាក្យរបស់អ្នកវិភាគនិងការទូតចាត់ទុកថា
ទំនាក់ទំនងពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយវៀតណាមនឹងអភិវឌ្ឍន៍ថែមទៀតខណៈ
ដែល TPP ចូលជាធរមាន។ លោក Brian O’Reilly ប្រធានសមាគមអង្គភាពអាជីវកម្ម
អូស្ត្រាលីនៅវៀតណាមបានចាត់ទុកថា TPP បានបង្កើតផលប្រយោជន៍ទូលំទូលាយ
ក្នុងសហគមន៍អង្គភាពអាជីវកម្មវៀតណាម។ តាមលោកថា វៀតណាមបង្កើត
សក្ដានុភាពសំរាប់វិនិយោគិនអូស្ត្រាលីទាក់ទងនឹងទីផ្សារផ្សេងៗក្នុងសហគមន៍បណ្ដា
ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)៕