![ទួរគីនឹងរៀបចំការបោះប្រជាមតិអំពីបញ្ហាចូលរួម EU - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_11_15/ttxvn_tttnky_tayyip_erdogan ap.jpg) |
ប្រធានាធិបតីទួរគីលោក Tayyip Erdogan (រូបថត៖AP/TTXVN) |
(VOVworld) - ទួរគីអាចរៀបចំការបោះប្រជាមតិមួយនាឆ្នាំក្រោយអំពីការដែល
ប្រទេសនេះបន្តកិច្ចចរចារលើការចូលរួមសហភាពអឺរ៉ុប (EU) ដែរឬទេ។ថ្លែងមតិនៅ
លើទូរទស្សន៍នាថ្ងៃទី១៤ វិច្ឆិកា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានរិះគន់
ការដែលប្រធានសភាអឺរ៉ុប (EP) លោក Martin Schulz មិនទាន់លុបចោល់លទ្ធភាព
ដាក់ទណ្ឌកម្មទៅលើអង់ការ៉ាទាក់ទិនដល់ការចាប់ខ្លួនអ្នកនយោបាយនិងអ្នកកា
សែតដែលជាប់ចោទពីអំពើទាក់ទិនដល់ភេរវកម្ម។លោក Erdogan បានដកស្រង់
សេចក្ដីអំពាវនាវពីប្រទេសសមាជិក EU មួយចំនួនអំពីការបញ្ចប់ កិច្ចចរចារចូលរួម
សហភាពនេះជាមួយទួរគី ព្រមទាំងលើកច្បាស់ថា អង់ការ៉ានឹង រង់ចាំដល់ចុងឆ្នាំ
នេះ ហើយក្រោយនោះនឹងរៀបចំការបោះប្រជាមតិ៕