ធ្វើវិសោធនកម្មច្បាប់ធានារ៉ាប់រងសុខភាព ដើម្បីធានាសិទ្ធិពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបន្តកម្មវិធីនៃសម័យប្រជុំលើកទី៣៧ ដោយផ្តល់យោបល់លើគម្រោងច្បាប់ធានារ៉ាប់រងសុខភាព (វិសោធនកម្ម)។

ធ្វើវិសោធនកម្មច្បាប់ធានារ៉ាប់រងសុខភាព ដើម្បីធានាសិទ្ធិពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី ២៥ កញ្ញា (រូបភាព៖ រដ្ឋសភា)

ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល និងការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ បច្ចុប្បន្ននេះមានប្រជាជន ៩៣% បានចូលរួមក្នុងការធានារ៉ាប់រងសុខភាព ដោយខិតជិតជាមួយនឹងការធានាសុខភាពជាសកល។ ប្រធានរដ្ឋសភាលោក Tran Thanh Man បានសង្កត់ធ្ងន់ថា ច្បាប់ធានារ៉ាប់រងសុខភាពមានលក្ខណៈមនុស្សធម៌ ហើយការធ្វើវិសោធនកម្មច្បាប់នេះ ចាំបាច់ធានាសិទ្ធិពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាជន ជាពិសេសនៅតំបន់លំបាក។ នេះគឺជាការធ្វើវិសោធនកម្មលើកទី២ នៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាព ដូច្នេះហើយ គណៈកម្មាធិការរៀបចំសេចក្តីព្រាងត្រូវផ្តោតលើខ្លឹមសារចាំបាច់ ធានាឱ្យមានភាពសមកាលកម្ម ជាមួយច្បាប់ស្តីពីការពិនិត្យ និងព្យាបាលរោគជំងឺ ដែលទើបអនុម័តនាពេលថ្មីៗនេះ។

នៅព្រឹកនេះដែរ សមាជិកសមាជិការរដ្ឋសភាបានពិភាក្សាលើច្បាប់ស្តីពីគ្រូបង្រៀន។ ប្រធានរដ្ឋសភា លោក Tran Thanh Man មានប្រសាសន៍ថា ចាំបាច់ត្រូវផ្សព្វផ្សាយច្បាប់ស្តីពីគ្រូបង្រៀន ប៉ុន្តែត្រូវវាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់ និងមានការទម្លាយគោលនយោបាយសម្រាប់គ្រូបង្រៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ