នាថ្ងៃទី ១៧ ខែធ្នូ នឹង​ប្រព្រឹត្តិទៅ​សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២

(VOVWORLD) - សិក្ខាសាលានេះរួមមានសម័យប្រជុំចំនួន២ និងមានខ្លឹមសារសំខាន់ៗចំនួន ៣ គឺរបៀបរបប គោលនយោបាយ និងធនធានអភិវឌ្ឍន៍វប្បធម៌។ 
នាថ្ងៃទី ១៧ ខែធ្នូ នឹង​ប្រព្រឹត្តិទៅ​សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ - ảnh 1

ក្រោមប្រធានបទ៖ “របៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌” សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ នឹងត្រូវបានគណៈកម្មាធិការវប្បធម៌ អប់រំ នៃរដ្ឋសភា រួមជាមួយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងខេត្ត Bac Ninh រៀបចំឡើងនាថ្ងៃទី ១៧ ខែធ្នូ នៅខេត្ត Bac Ninh។

សិក្ខាសាលានេះរួមមានសម័យប្រជុំចំនួន២ និងមានខ្លឹមសារសំខាន់ៗចំនួន ៣ គឺរបៀបរបប គោលនយោបាយ និងធនធានអភិវឌ្ឍន៍វប្បធម៌។ លោក Nguyen Dac Vinh ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ នៃរដ្ឋសភាបានឲ្យដឹងថា៖ “ប្រភពធនធាននៅទីនេះ គឺធនធានមនុស្ស។ ធនធានហិរញ្ញវត្ថុអាចកៀរគរពីប្រភពជាច្រើននៅក្នុងនោះបាន។ ដំបូងបង្អស់ យើងនិយាយដល់ប្រភពថវិការដ្ឋ និងធនធានសង្គមភាវូបនីយកម្ម ពីបណ្ដាសហគ្រាសដោយមានការរួមវិភាគទានរបស់សហគមន៍ របស់ប្រជាជន បំផុសធនធានដើម្បីបង្កើតបរិយាកាសដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍវប្បធម៌” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ