នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួម AFF ២០២៥
(VOVWORLD) - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃទី ២៥ ខែកុម្ភៈ បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅវៀតណាម ដោយចូលរួមនិងថ្លែងអំពីចក្ខុវិស័យក្នុងការកសាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងវេទិកាអនាគតអាស៊ានលើកទី ២ (ថ្ងៃទី ២៥-២៦ ខែកុម្ភៈ)។
យោងតាមឯកអគ្គរដ្ឋទូត Tan Yang Thai ប្រធានអាស៊ានឆ្នាំ ២០២៥ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ របស់វៀតណាម។ ការចូលរួមនិងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃវេទិកានាថ្ងៃទី ២៦ ខែកុម្ភៈ នឹងបង្កើតឱកាសសម្រាប់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim ដើម្បីបង្ហាញពីអាទិភាពរបស់ប្រទេសនេះ ក្នុងកិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ ២០២៥។ សុន្ទរកថារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim គ្រោងនឹងសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកតួនាទីនិងឋានៈរបស់អាស៊ានក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងមហាអំណាចធំៗ។ លើសពីនេះ របៀបវារៈស្តីពីសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតដ៏រុងរឿងសម្រាប់សមាជិកទាំងអស់ ក៏នឹងត្រូវបានលើកឡើងដោយលោក Anwar ផងដែរ។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Tan Yang Thai។ រូបថត៖ Bernama |
ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោកមកកាន់ប្រទេសវៀតណាម ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ២០២២មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមផងដែរ៕