នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅឃោសនាចលនាបោះឆ្នោតនៅខេត្ត Hai Phong

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅឃោសនាចលនាបោះឆ្នោតនៅខេត្ត Hai Phong - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅឃោសនាចលនាបោះឆ្នោតនៅខេត្ត Hai Phong


(VOVworld)-ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៧និង៨ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះ
ឆ្នោតនៅខ័ណ្ឌ Do Son ស្រុក An Lao ស្រុក Tien Lang និងស្រុក Vinh Bao នៃទីក្រុង
ហាយហ្វុង។ នៅក្នុង បណ្តាការជួបប្រាស្រ័យនេះ លោក Nguyen Xuan Phuc បានលើកត្រដែតនូវភារកិច្ចសំខាន់ ៗដែលត្រូវការដោះស្រាយក្នុងកម្មវិធីសកម្ម
ភាពរបស់ខ្លួនក៏ដូចជានាំចេញយន្តការគោល នយោបាយសំដៅបង្កលក្ខណៈងាយ
ស្រួលសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍។ នាយករដ្ឋ មន្ត្រី លោក Nguyen Xuan
Phuc បានឲ្យដឹងថា នឹងរួមចំណែកយ៉ាងសកម្មចូលក្នុងការ អភិវឌ្ឍន៍របស់ទីក្រុង
ហាយហ្វុងនាពេលខាងមុខផងដែរ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅឃោសនាចលនាបោះឆ្នោតនៅខេត្ត Hai Phong - ảnh 2
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Kien Giang និងគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅស្រុក Chau Thanh

       ព្រឹត្តិការណ៍ទាក់ទិនមួយទៀត។ នាថ្ងៃទី៨ឧសភា ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការ
បោះឆ្នោតខេត្ត Kien Giang និងគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅស្រុក Chau
Thanh ស្តីពីកិច្ចការត្រៀម រៀបចំឲ្យការបោះឆ្នោតសមាជិកសមាជិការសភានីតិ
កាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។​ក្នុង
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Chau Thanh លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរការងារត្រៀមរៀបចំបោះឆ្នោតរបស់ ស្រុកព្រមទាំងក្រើនរំលឹក
ឲ្យស្រុកនេះ បង្កើតឲ្យបានបរិយាកាសផុលផុស និងអ្នក បោះឆ្នោតជួយជ្រោមជ្រែង
ការបោះឆ្នោតនេះយ៉ាងសកម្ម។ រីឯនៅខេត្ត Kien Giang វិញ ប្រធានរដ្ឋសភា លោក
ស្រី Nguyen Thi Kim Ngan បាន ស្នើរឲ្យគណៈកម្មាធិការរៀប ចំការបោះឆ្នោតខេត្ត
ឲ្យបង្កើនការផ្សព្វផ្សាយស្តីពី សិទ្ធិនិងកាតព្វកិច្ចដើម្បីអ្នកបោះឆ្នោត ចូលរួមការ បោះឆ្នោតយ៉ាងគ្រប់គ្រាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ