នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន |
(VOV)_នារសៀលថ្ងៃទី៤ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងតូក្យូរ ត្រ
ឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់
មេគង្គ -ជប៉ុន លើកទី៧ និងសកម្មភាពការទូតនានា ប្រកបដោយជោគជ័យ។
មុននោះ នារសៀលថ្ងៃទី៤ កក្កដា នៅទីក្រុង តូក្យូរ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe ។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពអំពីការរក្សារដំណើរបំពេញ
ទស្សនកិច្ច ជួបសន្ទនានៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ បង្កើនថែម
ទៀតនូវទំនុកទុកចិត្តខាងនយោបាយ។
ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពស
ហប្រតិបត្តិការជំរុញការអនុវត្តរាល់គំរោងការណ៍សំខាន់ៗ សម្រេចយ៉ាងឆាប់នូវ
ចក្ខុវិស័យរយៈមធ្យម និងយូរអង្វែង អំពីកិច្ចសហប្រតិបត្តិការកសិកម្ម។ នាយក
រដ្ឋមន្ត្រីជប៉ុន សន្យាជួយឧបត្ថម្ភវៀតណាមនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងគុណ
ភាព និងបរិមាណ ឆ្ពោះទៅការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់។ លោក
Shinzo Abe ក៏បានសន្យាលៃទុកប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ( ODA )
នៅកំរិតខ្ពស់សំរាប់វៀតណាមអភិវឌ្ឍន៍័និរន្តរភាពផងដែរ។ ថ្លែងមតិក្នុងសន្និសីទ
កាសែត បន្ទាប់ពីជំនួបសន្ទនាទៅលើ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អោយដឹងថា៖
“ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រីជប៉ុន
លោកShinzo Abe ដែលបានផ្តល់ប្រាក់ទុន ODA សំរាប់ វៀតណាម លើកទី១
ក្នុងឆ្នាំសារពើព័ន្ធ ២០១៥ គឺ ៣ពាន់លានដុល្លារអាមេរិក។ ជាពិសេស លោក
នាយករដ្ឋមន្ត្រីជប៉ុន បានគាំទ្រជួយឧបត្ថម្ភសំរាប់គំរោងការណ៍ មន្ទីរពេទ្យ Cho
Ray ទី២ដោយមានឈ្មោះ មន្ទីរពេទ្យ មិត្តភាពវៀតណាម-ជប៉ុន។
នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុង
បណ្ដាវេទិកាតំបន់និងអន្តរជាតិ។អ្នកដឹកនាំពីររូបឯកភាពគ្នាអំពីសារសំខាន់ នៃ
ការធានាសុវត្តិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍អាកាសចរណ៍ ស្នើអោយ
ភាគីទាក់ទិននានាមិនមានសកម្មភាពបង្កភាពស្មុគ្រស្មាញថែមទៀត និងបើកទូ
លាយជំលោះនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា
អង្គការសហប្រជាជាតិ ស្ដីពីឆ្បាប់សមុទ្រ ១៩៨២ ក៏ដូចជា សេចក្ដីថ្លែងការណ៍
ស្ដីពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការកសាង
ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕