នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon |
(VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការស
ហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភ កិច្ចសហប្រតិ
បត្តិការរបស់អង្គការសហប្រជាជាតិ ដែលបានលៃទុកសំរាប់វៀតណាម នាពេល
កន្លងទៅ ហើយសង្ឃឹមថា បន្តទទួលបានការជួយឧបត្ថម្ភ ពិគ្រោះយោបល់អំពីគោលនយោបាយ របស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា៖
វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេច សកម្ម និងម្ចាសការ រួមសហការជាមួយ
អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ រួមដៃអនុវត្តរាល់ការសន្យា កម្មវិធី
ធ្វើសកម្មភាពសំរាប់ការអភិវឌ្ឍន៍ចីរភាព ដើម្បីគោលដៅ សន្តិភាព សម្បូរធូធារ នៅ
ក្នុងតំបន់និងអន្តរជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានអោយដឹងថា៖
ប្រការអាទិភាពដែលបានអង្គការសហប្រជាជាតិ អំពាវនាវអោយពិភពលោកទាំង
មូល រួមគ្នាធ្វើសកម្មភាពដើម្បីដល់ឆ្នាំ ២០៣០ ទទួលបានរាល់គោលដៅដែលបាន
ដាក់ចេញក្នុងវិស័យសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។
ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Ban Ki Moon បានស្នើអោយភាគីទាក់ទិន
នានាត្រូវអត់ធ្មត់ មិនបង្កភាពតានតឹង និងអំពាវនាវអោយភាគីនានាត្រូវគោរពច្បាប់អន្តរជាតិ ហើយនាំចេញក្រមប្រតិបត្តិការនៅលើសមុទ្រខាងកើត យ៉ាងឆាប់ៗ។
អង្គការសហប្រជាជាតិ និងបុគ្គលលោក Ban Ki Moon ត្រៀមខ្លួនជាស្រេច ចូល
រួមការចរចារពហុភាគី ស្ដីពីបញ្ហានេះ ប្រសិនបើភាគីនានាយល់ព្រម៕