នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ របស់វិស័យការទូត
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២៤ និងទិសដៅភារកិច្ចឆ្នាំ ២០២៥ របស់វិស័យការទូត។
នាយករដ្ឋមមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជិញ បានកោតសរសើរក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ច ដើម្បីអនុវត្តយ៉ាងសកម្ម ឆាប់រហ័ស និងមានប្រសិទ្ធភាពរាល់ភារកិច្ចកិច្ចការបរទេស រួមចំណែកទៅក្នុងសមិទ្ធិផលរបស់ប្រទេសទាំងមូល។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវភារកិច្ចដំណោះស្រាយ ចំនួន ៥ ក្រុម ដោយសង្កត់ធ្ងន់ទៅលើកិច្ចការពីរ គឺការទូតបម្រើឱ្យកំណើនសេដ្ឋកិច្ច និងរក្សាបាននូវបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍ។
“ទីមួយ យើងត្រូវបម្រើឱ្យមានប្រសិទ្ធភាពនូវគោលដៅកំណើនយ៉ាងហោចណាស់ ៨% និងខិតខំឱ្យមានកំណើនខ្ពស់ក្នុងលក្ខខណ្ឌអំណោយផល។ ទីពីរ យើងត្រូវរក្សា និងពង្រឹងបរិយាកាសសន្តិភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសទាំងអស់ ជាពិសេសប្រទេសធំៗ ប្រទេសជិតខាង និងមិត្តភក្តិប្រពៃណី”។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យដាក់ពង្រាយសកម្មភាពការទូត ដើម្បីរួមចំណែកលើកកម្ពស់កម្លាំងផលិតភាពថ្មីៗ ដូចជា៖ ទិន្នន័យធំ បញ្ញាឆ្លាតវៃ កុំព្យូទ័រលើពពក ឧស្សាហកម្មអ៊ីនធឺណែត Blockchain ថាមពលថ្មី សម្ភារៈថ្មី និងឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្តជាដើម៕