នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឲ្យកាតាពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតរដ្ឋកាតាប្រចាំនៅវៀតណាម លោក Khalid Ali Abdullah Abel។ 
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឲ្យកាតាពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងឯកអគ្គរដ្ឋទូតកាតាលោក Khalid Ali Abdullah Abel (រូបថត៖ Lai Hoa/VOV)

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេច សហការជាមួយកាតា ហើយនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយ ចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសនីមួយៗ និងតំបន់ ជាមួយស្មារតីសាមគ្គីភាព សម្រាប់បង្កើតកម្លាំង កិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតធនធាន និងការសន្ទនា ដើម្បីកសាងទំនុកចិត្ត។ វៀតណាមត្រៀមខ្លួនរួចជាស្រេចសហការ និងគាំទ្រកាតាក្នុងការធានាសន្តិសុខស្បៀងអាហារ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគីជាបន្ទាន់ ជាពិសេសធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) តាមកិច្ចសន្យាដល់វៀត ណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឲ្យកាតាពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយវៀតណាម - ảnh 2ទិដ្ឋភាពនៃជំនួប  (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតបន្តលើកកម្ពស់ កិច្ច សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ ជាពិសេសផ្តោតលើវិស័យអាទិភាពដូចជា ការសម្របសម្រួលយ៉ាងសកម្មជាមួយប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ការពន្លឿនការចាប់ផ្តើមចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-GCC (FTA)។ លើកកម្ពស់ការបើកទីផ្សាររបស់គ្នាទៅវិញទៅមក លើកទឹកចិត្តអាជីវកម្មកាតាមកយវិនិយោគនៅវៀតណាម ជាពិសេសនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញនិងដាណាំង ក៏ដូចជា ឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល មានយន្តការសម្រាប់ទទួលស្គាល់វិញ្ញាបនបត្រហាឡាលរបស់គ្នាទៅវិញទៅមក។

លោកឯកអគ្គរដ្ឋទូត Khalid Ali Abdullah Abel បានថ្លែងថា លោកនឹងបន្តលើកកម្ពស់វិស័យសហប្រតិបត្តិការ ដោយលោកនាយករដ្ឋមន្ត្រីបានលើកឡើង ដោយស្នើឱ្យភាគីទាំងពីរ ពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងផ្នត់គំនិតថ្មី និងបង្កើតផែនការអភិវឌ្ឍន៍ដែល សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ