នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់ស្ថានីយ៍ទូរទស្សន៍វៀតណាម

(VOVWORLD) -  នាព្រឹកថ្ងៃទី ១១ មករា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ ២០២៤ និងលើកទិសដៅភារកិច្ចឆ្នាំ ២០២៥ របស់ស្ថានីយ័ទូរទស្សន៍វៀតណាម (VTV)។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់ស្ថានីយ៍ទូរទស្សន៍វៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ Vu Khuyen/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលស្គាល់ការរួមចំណែករបស់ទូរទស្សន៍វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងរយៈពេលកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទូរទស្សន៍វៀតណាមបង្កើតគំនិតច្នៃប្រឌិត និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួន ធ្វើពិពិធកម្មផលិតផល ធ្វើពិពិធកម្មផ្នែកអ្នកទស្សនាធ្វើពិពិធកម្មវេទិកា។ ទាក់ទិននឹងការងារព័ត៌មាន និងផ្សព្វផ្សាយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ VTV ជំរុញការទំនាក់ទំនងពហុព័ត៌មាន ទំនើបកម្ម កម្លាំងគ្រប់ជ្រុងជ្រោយ បម្រើឱ្យសកម្មភាពដឹកនាំប្រកប ដោយប្រសិទ្ធភាពរបស់បក្សនិងរដ្ឋ ហើយទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលបន្តបំពេញតួនាទីជាស្ពានរវាងប្រជាជន ជាមួយបក្ស និងរដ្ឋ ស្តាប់ និងឆ្លុះបញ្ចាំងពីគំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ជាមួយគ្នានោះ បន្តធ្វើការងារល្អនៃការងារព័ត៌មានបរទេស; ចូលរួមការពារអធិបតេយ្យភាពជាតិលើវិស័យព័ត៌មាន ទំនាក់ទំនង វប្បធម៌ ផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីវៀតណាមទៅកាន់ពិភពលោក រួមចំណែកលើកកំពស់មុខមាត់ និងឋានៈរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់ស្ថានីយ៍ទូរទស្សន៍វៀតណាម - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ

"ឆ្នាំ ២០២៥ មានអត្ថន័យធំធេងសម្រាប់ VTV ដែលជាខួបលើកទី ៥៥ នៃការផ្សាយកម្មវិធីទូរទស្សន៍ដើមដំបូង ខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ ខ្ញុំជឿជាក់ថា ស្ថានីយ៍ VTV នឹងបន្តការផ្លាស់ប្តូរថ្មី មានការច្នៃប្រឌិតនិងអភិវឌ្ឍន៍ រួមចំណែកកាន់តែច្រើនទៀតក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ជាបង្អែកស្មារតីរបស់ជនរួមជាតិវៀតណាមទាំងក្នុងនិងក្រៅប្រទេស”។ នេះបើយោងតាមប្រសាស៍របស់លោកនាយករដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ