លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បំពេញដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ
(VOVWORLD) - នាថ្ងៃទី ៤ មករា តាមផែនការ នាយករដ្ឋមន្ត្រី
វៀតណាមលោក ហ្វាម មិញជីញ និងក្រុមការងារមជ្ឈិម បានអញ្ជើញធ្វើការនៅទីក្រុងហូជីមិញ លើខ្លឹមសារសំខាន់ៗ ជាច្រើន។
លោកនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលចេញផ្សាយផែនការសកម្មភាពអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិនៅវៀតណាម; សន្និសីទប្រកាសផែនការមេទីក្រុងហូជីមិញ ដំណាក់កាល ២០២១-២០៣០ ចក្ខុ វិស័យដល់ឆ្នាំ ២០៥០។ ទន្ទឹមនឹងនោះ នឹងធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការដឹកនាំ ការត្រួតពិនិត្យនិងដោះស្រាយការលំបាក ឧបសគ្គទាក់ទងនឹងគម្រោងដែលជួបការ ជំពាក់ជំពិននៃទីក្រុងហូជីមិញ៕