![នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលមានដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅប្រទេសអាហ្វ្រិកនានា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_07_04/ttg israel co chuyen tham lich su den chau phi 1.jpg) |
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៤ កក្កដា នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu
បានចាប់ផ្ដើមដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅប្រទេសអាហ្វ្រិកមួយចំនួនរួមមាន៖
កេនយ៉ា អ៊ូហ្គង់ដា វ៉ាន់ដានិងអេត្យូពី។គិតតាំងពីដំណើរទស្សន កិច្ចនៅម៉ារ៉ុករបស់
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Yitzhak Rabin កាលពីឆ្នាំ១៩៩៤មក នេះជាដំណើរ
ទស្សនកិច្ចដំបូងរបស់អ្នកដឹកនាំរដ្ឋាភិបាលអ៊ីស្រាអ៊ែល មួយរូបនៅតំបន់នេះ។
អ៊ីស្រាអ៊ែលចាត់ទុកប្រទេសអាហ្វ្រិកនានាជាសម្ព័ន្ធមិត្ត ពោរពេញទៅដោយ
សក្ដានុពលលើវេទិកាអន្តរជាតិ ជាពិសេសគឺអ.ស.បនិងយន្ត ការអន្តរជាតិដទៃ៕