បើកសម្ពោធមជ្ឈមណ្ឌលអវកាសវៀតណាម៖ អភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលំហរអវកាស
(VOVWORLD) - នាព្រឹកមិញថ្ងៃទី១៣ ខែមីនា នៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូ បានកាត់ខ្សែបូរបើកសម្ពោធមជ្ឈមណ្ឌលអវកាសវៀតណាម។ នេះគឺជាហេដ្ឋារចនាសម្ព័ន្ធទំនើប មានទ្រង់ទ្រាយនិងកម្រិតបច្ចេក វិទ្យាក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធទំនើបបំផុតនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានអនុវត្តដោយប្រាក់កម្ចីឥតសំណង់ (ODA) ពីរដ្ឋាភិបាលជប៉ុន ជាមួយនឹងការវិនិយោគសរុបជាង ៧.០០០ ពាន់ លានដុង (ស្មើនឹង ២៨០ លានដុល្លារអាមេរិក)។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងគណៈប្រតិភូកាត់ខ្សែបូបើកសម្ពោធមជ្ឈមណ្ឌលអវកាសវៀតណាម (រូបថត៖ ឡៃ ហ័រ/VOV) |
បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានចូលរួមពិធីបើក “វេទិកាចក្ខុវិស័យអវកាសវៀតណាម-ជប៉ុន ឆ្នាំ២០២៦៖ កិច្ចសហប្រតិបត្តិការសម្រាប់យុគសម័យថ្មី”។ អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីបានចាត់ទុកថា បាវចនាសម្រាប់សកម្មភាពនាពេលខាងមុខ ត្រូវបានកំណត់ដោយពាក្យចំនួន ២០៖ "ការរុករកអវកាស - ការធ្វើជាម្ចាស់លើបច្ចេកវិទ្យា - កិច្ចសហប្រតិបត្តិការយ៉ាងមុតមាំ - ការអភិវឌ្ឍប្រកបដោយចីរភាព - លំហអាកាសសន្តិភាព"។
លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងនៅក្នុងវេទិកាចក្ខុវិស័យអវកាសវៀតណាម-ជប៉ុន ឆ្នាំ ២០២៦ (រូបថត៖ ឡៃ ហ័រ/VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការកែលម្អបន្ថែមទៀតនូវរបៀបរបប យន្តការ និងគោលនយោបាយសម្រាប់សកម្មភាពអវកាសស្របតាមលក្ខណៈនៅវៀតណាម និងច្បាប់អន្តរជាតិ។ “ត្រូវសាងសង់និងអនុវត្តកម្មវិធី គម្រោងសំខាន់ៗ លើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាអវកាសជាតិ ដោយផ្តោតលើការកែលម្អសមត្ថភាពសង្កេតផែនដី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យផ្កាយរណបរួមគ្នា និងបង្កើនសមត្ថភាពវិភាគ ព្រមាន និងគាំទ្រប្រតិបត្តិការតាមពេលវេលាជាក់ស្តែង។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនឹងបន្តដំណើរការ មជ្ឈមណ្ឌលអវកាសវៀតណាមប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងចីរភាព ដែលធ្វើឱ្យមជ្ឈមណ្ឌលនេះក្លាយជាសមត្ថភាពស្នូលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិក្នុងវិស័យអវកាស”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញទស្សនាមជ្ឈមណ្ឌលអវកាសវៀតណាម(រូបថត៖ ឡៃ ហ័រ/VOV) |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេស លើការធ្វើអាជីវកម្មសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន ក្នុងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធសម្រាប់ការបាញ់បង្ហោះផ្កាយរណប LOTUSat-1 នៅចុងឆ្នាំ ២០២៧។ ក្នុងពេលជាមួយគ្នានេះ បើកទូលាយកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការកសាងសមត្ថភាពរយៈពេលវែងសម្រាប់វៀតណាមក្នុងការសង្កេតផែនដី កម្មវិធីទិន្នន័យផ្កាយរណប និងការអភិវឌ្ឍប្រព័ន្ធផ្កាយរណបតូចៗ៕