វិស័យសេដ្ឋកិច្ចជាច្រើន​រក្សាបាន​សន្ទុះកំណើនខ្ពស់

(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ ខែមីនា នាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) បានប្រកាសរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុងខែកុម្ភៈ និងរយៈពេលពីរខែដើមឆ្នាំ ២០២៦។
វិស័យសេដ្ឋកិច្ចជាច្រើន​រក្សាបាន​សន្ទុះកំណើនខ្ពស់ - ảnh 1ក្នុងរយៈពេលពីរខែដើមឆ្នាំ តម្លៃការនាំចូល និងនាំចេញទំនិញសរុបបានឈានដល់ ១៥៥,៧ ពាន់លានដុល្លារអាមេរិក។ រូបថត៖ VOV

ដូច្នេះហើយ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេលពីរខែដើមឆ្នាំបានកើនឡើង ១០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងវិស័យនាំចូលនិងនាំចេញ ក្នុងខែកុម្ភៈ តម្លៃនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានឈានដល់ ៦៧,១៦ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលពីរខែដើមឆ្នាំ តម្លៃការនាំចូល និងនាំចេញទំនិញសរុបបានឈានដល់ ១៥៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង ១៨,៣%។

ក្នុងបរិបទដែលតម្លៃប្រេងសកលបានកើនឡើងយ៉ាងខ្លាំង បានដាក់សម្ពាធលើអតិផរណានិងអត្រាប្តូរប្រាក់ ទេសាភិបាលងធនាគាររដ្ឋវៀតណាម លោក Pham Thanh Ha បានថ្លែងថា ធនាគាររដ្ឋនឹងបន្តគ្រប់គ្រងឥណទានឲ្យបានសមស្របតាមការវិវឌ្ឍនៃម៉ាក្រូសេដ្ឋកិច្ច៖ “ទាក់ទងនឹងអត្រាប្តូរប្រាក់ ធនាគាររដ្ឋនឹងបន្តគ្រប់គ្រងដោយភាពបត់បែន និងសមស្របទៅតាមលក្ខខណ្ឌទីផ្សារ ដោយសម្របសម្រួលឧបករណ៍គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងធានាបាននូវប្រតិបត្តិការរលូននៃទីផ្សារប្តូរប្រាក់បរទេស: បង្កើនការពិនិត្យ និងធ្វើឲ្យសាមញ្ញនូវនីតិវិធីផ្តល់ឥណទាន បង្កើនការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងដំណើរការផ្តល់ឥណទាន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងសហគ្រាស ក្នុងការទទួលបានឥណទានពីធនាគារ”

ប្រតិកម្មទៅវិញ

ផ្សេងៗ