បើកសម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា ទីក្រុង ហាណូយ បានបើកសម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាម។

តាមការរំពឹងទុក សម័យប្រជុំលើកទី៣៧ នឹងប្រព្រឹត្តទៅជា២ដំណាក់កាល (ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១២ ដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញា; ដំណាក់កាលទី២ ចាប់ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា)។ ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានឹងចំណាយពេលវេលាជាច្រើន ដើម្បីផ្តល់យោបល់លើគម្រោង ច្បាប់មួយចំនួន។
ទាក់ទងនឹងការងារត្រួតពិនិត្យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរបាយការណ៍សំខាន់ៗជាច្រើនទៀត។ ក៏នៅក្នុងសម័យប្រជុំលើកនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹង ពិចារណា និងអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការតែងតាំងឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ