បូកសរុបកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅតំបន់ភ្នំភាគខាងជើង
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែសីហា នៅទីក្រុង Hoa Binh (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅសន្និសីទបូកសរុបកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីនៅតំបន់ព្រៃភ្នំភាគខាងជើង ក្នុងដំណាក់កាលឆ្នាំ ២០១០- ២០២០ ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី |
លោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue ប្រធានគណៈកម្មាធិការដឹកនាំនូវកម្មវិធីគោលដៅជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០១៦-២០២០ អញ្ជើញធ្វើជាអធិបតីនៃសន្និសីទនេះ។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានស្នើអោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនប បន្តទទទួលបន្ទុក និងរួមសហការជាមួយក្រសួងនិងមូលដ្ឋាននានា ដើម្បីបន្តកសាងជនបទថ្មីនៅកម្រិតឃុំនិងស្រុក ដោយផ្តល់អាទិភាពលើការកសាងជនបទថ្មីនៅកម្រិតភូមិ ព្រមទាំងមានយន្តការនិង គោល នយោបាយជាក់លាក់សម្រាប់បណ្តាខេត្តព្រៃភ្នំភាគខាងជើង បន្តជំរុញការកសាងជន បទថ្មី។
សូមជម្រាបថា បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីមក ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជននៅតាមតំបន់ព្រៃភ្នំភាគខាងជើងបានមានការផ្លាស់ប្តូរគួរអោយកត់សម្គាល់។ ប្រ ជាជនបានអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មនិងអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡើងវិញ ធ្វើអោយជីវភាពរស់នៅកាន់តែប្រសើរឡើង៕