បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។
VOV -  
(VOV) /  
|
បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រឧស្សាហូបនីយកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។ |
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ទើបនឹងបានចុះហត្ថលេខាលើសេចក្តីសំរេចបង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង
វៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០។ គណៈកម្មាការបញ្ជាមានមុខងារជួយឲ្យនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការស្រាវជ្រាវសហការដោះស្រាយបណ្ដាភារកិច្ចទាក់ទិនដល់ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មជាមួយកិច្ចសហប្រតិបត្តិការរបស់
ភាគីជប៉ុន។ គណៈកម្មាការបញ្ជាមានភារៈកិច្ចសហប្រតិបត្តិការជាមួយភាគី
ជប៉ុនសំដៅកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មសំខាន់និងកំណត់
ផ្នែកឧស្សាហកម្ម មួយចំនួនរបស់វៀតណាមដែលមានសក្ខានុភាពដើម្បីផ្ដល់
អាទិភាពអភិវឌ្ឍន៍ក្នុងដំណាក់កាលដល់ឆ្នាំ២០២០ដែលត្រូវបានជប៉ុនយកចិត្ត
ទុកដាក់វិនិយោគអភិវឌ្ឍន៍។ទន្ទឹមនឹងនោះគណៈកម្មាកាបញ្ជាក៏មានភារកិច្ច សហប្រតិបត្តិការជាមួយភាគីជប៉ុនដើម្បីកសាងផែនការសកម្មភាំពអភិវឌ្ឍន៍ ប្រមូលផ្តុំបណ្ដាផ្នែកឧស្សាហកម្មសំខាន់ដែលបានកំណត់៕
VOV
-VOV