បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាវៀតណាម-ថៃ
|
លោក Pham Dinh Toan ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ថៃ |
(VOV)_នាព្រឹកថ្ងៃទី៦មិនា នៅទីក្រុងហាណូយ គណៈប្រតិភូក្រុមសមាជិកសភា
មិត្តភាពវៀតណាម-ថៃ ដឹកនាំដោយប្រធានក្រុម លោក Pham Dinh Toan បានជួប
ធ្វើការជាមួយគណៈប្រតិភូក្រុមសមាជិកសភាថៃ-វៀតណាម ដឹកនាំដោយលោក Sak
chai Tanaboonchai ប្រធានក្រុម ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
ថ្លែងមតិនៅទីនេះ លោក Pham Dinh Toan បានអះអាងថា៖ទំនាក់ទំនងសហប្រតិ
បត្តិការរវាងក្រុមសមាជិកមិត្តភាព បានក្លាយទៅជាកាណាល់សំខាន់ ក្នុងសកម្ម
ភាពកិច្ចការបរទេស ជាស្ព័ន្ធតភ្ជាប់រឹងមាំ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំ
នងរវាងរដ្ឋសភានិង ប្រជាជននៃប្រទេសទាំងពីរ។
រីឯ លោក Sakchai Tanaboonchai មានគោលបំណងថា៖នាពេលខាងមុខនេះ
ក្រុមសមាជិកសភាទាំងពីរ នឹងបង្កើនសកម្មភាពផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍
សកម្មភាព បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនង
រវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរ៕