បង់ក្លាដែសប្រកាស់ទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២ ថ្ងៃ


បង់ក្លាដែសប្រកាស់ទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២ ថ្ងៃ - ảnh 1
បង់ក្លាដែសប្រកាស់ទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២ ថ្ងៃ (Image: VNA)

(VOVworld) – នាថ្ងៃទី ២ កក្កដា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh
Hasina បានប្រកាសរៀបចំទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២​ថ្ងៃដើម្បីរំលឹក
វិញ្ញាណខ័ណ្ឌបណ្តាជនរងគ្រោះក្នុងការវាយប្រហារចាប់ចំណាប់ខ្មាំងនៅភោជនី
យដ្ឋានមួយនៅរដ្ឋធានី Dhaka ដែល ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២០
នាក់ត្រូវស្លាប់ ក្នុងនោះ​ ភាគច្រើនគឺជនបរទេស។ ថ្លែងមតិនៅកាណាល់ទូរ
ទស្សន៍នាយប់ថ្ងៃទី ២ កក្កដា នាយករដ្ឋមន្ត្រី Sheikh Hasina បានឲ្យដឹងថា៖
ទិវាបុណ្យសពថ្នាក់ជាតិនឹងអូសបន្លាយចាប់ពីថ្ងៃទី ៣ ដល់ទី ៤ កក្កដា។ មុននោះ
ថ្លែងមតិបន្ទាប់ពីកំលាំងសន្តិសុខបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំង លោកស្រី
 Sheikh Hasina បានអះអាងថា៖ បង់ក្លាដែសប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងលទ្ធិ
ភេរវកម្មគ្រប់រូបសណ្ឋានហើយថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្ម
ពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ