បញ្ហាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សាភ្ជាប់នឹងការបង្កើតការងារធ្វើគឺជាការលើកកំពស់ចំណូលសំរាប់ពលករជនបទ។
(VOV) /  
|
បញ្ហាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សាភ្ជាប់នឹងការបង្កើតការងារធ្វើគឺជាការលើកកំពស់ចំណូលសំរាប់
ពលករជនបទ។ |
VOV-ក្នុងកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់អំពីប្រធានបទ បណ្ដុះបណ្ដាល
វិជ្ជាជីវៈសំរាប់ពលករជនបទដល់ឆ្នាំ២០២០ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣មេសា
នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan
ប្រធានគណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករ
ជនបទបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣ឆ្នាំអនុវត្តគំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ ខេត្តទីក្រុងចំនួន៦៣សុទ្ធតែបានមានគណៈ
កម្មាធិការបញ្ជានិងមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ
ពលកររាប់លាននាក់ត្រូវបានបណ្ដុះបណ្ដាលមានការងារធ្វើ។ ឧបនាយករដ្ឋមន្ត្រី
បានអំពាវនាវថ្នាក់ដឹកនាំដំបន់ត្រូវយកចិត្តទុកដាក់បង្កើតគណៈកម្មាធិការបញ្ជា
ថ្នាក់ស្រុកឃុំអំពីការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ ក្រសួងផ្នែក
ដំបន់នានាត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សាភ្ជាប់នឹងការបង្កើត
ការងារធ្វើលើកកំពស់ចំណូលសំរាប់ពលកររៀបចំល្អសកម្មភាពអភិវឌ្ឍន៍ប្រភព
ធនធានមនុស្សផ្សាភ្ជាប់នឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ
ដើម្បីប្រជាកសិកររួចផុតពីភាពក្រីក្រ ក្លាយទៅជាអ្នកមានចំណូលខ្ពស់មាន
ជីវភាពសម្បូរធូធាសុភមង្គល៕
-VOV