បណ្ដាក្រសួងផ្នែកសហការលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា
(VOVWORLD) /  
 |
សន្និសីទផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសហការដើម្បីលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា
ប្រឡងប្រណាំងស្នេហាជាតិ (VOV) |
Vovworld-នាពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាមនិងអង្គការជា
សមាជិកបានសហការជាមួយស្ថាប័នរដ្ឋរៀបចំបណ្ដាចលនាប្រឡងប្រណាំង
ស្នេហាជាតិរួមចំណែកជាក់ស្ដែងទៅក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមនៃ
ប្រទេសជាតិដូចជាចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៍នៅ
ទីប្រជុំជន” ចលនា “ជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”
ជាដើម។ នៅសន្និសីទផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសហការដើម្បីលើកកំពស់
ប្រសិទ្ធភាពនៃបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិក្រោមអធិបតីភាពរបស់
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien
Nhan នាព្រឹកថ្ងៃទី២៦មិនានៅទីក្រុងហាណូយ បណ្ដាដំណាងបានសង្កត់ធ្ងន់ថា
ដើម្បីពង្រីកថែមទៀតលទ្ធផលនៃបណ្ដាចលនា នាពេលខាងមុខគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិកនានាឯកភាពខ្លឹមសារស្នូលដើម្បីសហការអនុវត្តបង្កើតបំរែបំរួលច្បាស់លាស់ក្នុងការអនុវត្តបណ្ដាចលនានៅ
ទីប្រជុំជន ឆ្ពោះទៅអនុវត្តចលនាមានចរិតលក្ខណៈប្រជាជនទាំងមូល ប្រទេស
ទាំងមូល៕
-VOVWORLD