បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ
|
បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ (Al Jazeera) |
Vovworld-នាថ្ងៃទី១០សីហាមហាវិទ្យាល័យ La Habana (UH) និងមហាវិទ្យាល័យ
Johns Hopskin (JHU) មជ្ឈមណ្ឌលអប់រំជួរមុខចំនួន២របស់គុយបានិងអាមេរិកទទួល
បានកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការឯកទេស តាមនោះតាំងពីឆ្នាំ២០១៦
តទៅនិស្សិតរបស់ JHU នឹងមានឱកាសរៀននៅ UH។ លោក Lori Citti នាយក
ការិយាល័យទទួលបន្ទុកការរៀនសូត្រនៅឯបរទេសរបស់ JHU បានឲ្យដឹងថា កម្មវិធី
ថ្មីនេះឆ្លើយតបនឹងការយកចិត្តទុកដាក់កាន់ច្រើនឡើងទៅលើគុយបារបស់មជ្ឈដ្ឋាន
អ្នកប្រាជ្ញានិងនិស្សិតអាមេរិកនិងជាផ្នែកមួយនៃគំរោងការណ៍រួមចងសម្ព័ន្ធរៀនសូត្រ
នៅឯបរទេស (CASA) ដែលទើបនឹងបានបណ្ដាមហាវិទ្យាល័យល្បីឈ្មោះរបស់
អាមេរិកដូចជា Hopkins, Brown, Columbia ជាដើមចាប់ផ្ដើម៕