បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា)
|
បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា) |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី១៣០ ទិវាពលកម្មអន្តរជាតិ
នាព្រឹកថ្ងៃទី១ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ស្ដាប់កម្មករ
ច្រៀង ច្រៀងអោយកម្មករស្ដាប់ ទិវាម្ហូបអាហារ និងពិគ្រោះយោបល់សុខភាពសំ
រាប់កម្មករ ពលករ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់កម្មករ និងពល
ករចំនួន៥ពាន់នាក់ នៅទីក្រុងហាណូយ និងខេត្ត ក្រុងជំវិញនានា ដោយសកម្មភាព
ជាច្រើន ដូចជា៖ ទិវាបុណ្យម្ហូបអាហារបណ្ដាតំបន់ សម័យប្រជុំផ្សារពលកម្ម …ជា
ដើម។ លោកស្រី Nguyen Thi Phuong Thao កម្មការិនីក្រុមហ៊ុន Tue Dong ទីរួមខេត្ត
Son Tay ជាយទីក្រុងហាណូយ បានអោយដឹងថា៖
“ ខ្ញុំចូលចិត្តសកម្មភាពនេះណាស់ ពីព្រោះខ្ញុំបានយល់ដឹងបន្ថែមអំពីមុខម្ហូប
អាហារ អំពីសុខភាព និងបច្ចេកវិទ្យាថ្មីទៀតផង។ យើងខ្ញុំមានគោលបំណងថា៖ ឆ្នាំ
ណាក៏មានសកម្មភាពដូច្នេះ សំរាប់ពលករដែរ។”
នៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស ក៏បានប្រព្រឹត្តទៅសកម្មភាពអបអរសាទរ
ទិវាពលកម្មអន្តរជាតិ។ នាថ្ងៃទី៣០មេសា សមាជិកសហជីពខេត្ត Phu Yen ចំនួនជាង
៣០០នាក់ បានចូលរួមពិធីបំផុសខែកម្មករ ២០១៦។ ក្នុងឱកាសនេះ សហជីពខេត្ត
គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អភិវឌ្ឍន៍ការរៀបចំសហជីព ក្នុងអង្គភាពអាជីវកម្ម
រដ្ឋ និងសកម្មចូលរួមការគ្រប់គ្រងរដ្ឋ តាមនោះ ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹម
ត្រូវរបស់កម្មករ ពលករ។
ក៏ក្នុងខែកម្មករ ២០១៦ សហជីពខេត្ត Ha Tinh ជំរុញខ្លាំងការងារឃោសនាអំពី
គោលនយោបាយ ច្បាប់ ដែលទាក់ទិនដល់ពលករ និងតួនាទីរបស់អង្គការសហជីព
រៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិ ធានាអំពីការងារធ្វើ លើកកំពស់ប្រាក់ចំ
ណូល និងជីវភាពរស់នៅសំរាប់ពលករ៕