បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្គត់ផ្គង់ដល់ប្រជាជនហ្គាហ្សា
(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្រកាសនៅថ្ងៃតែមួយថា ប្រទេសនេះនឹងផ្តល់ជំនួយបន្ថែមចំនួន ២០ លានផោន (ស្មើនឹង ២៤ លានដុល្លារអាមេរិក)។
រថយន្តដឹកជំនួយបានចូលតាមច្រកព្រំដែន Rafah ពីខាងអេហ្ស៊ីប |
កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា ដែលជាកន្លែងប្រយុទ្ធគ្នាកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសកំពុងបន្ត។ យោងតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិកាលពីម្សិលមិញ (ថ្ងៃទី ២៣ ខែតុលា) រថយន្តចំនួន ២០ គ្រឿងដែលផ្ទុកជំនួយសំខាន់ៗបានមកដល់ហ្គាហ្សាតាមច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីប។ នេះជាជើងរថយន្តជំនួយទី៣ទៅកាន់តំបន់ហ្គាហ្សាក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្រកាសនៅថ្ងៃតែមួយថា ប្រទេសនេះនឹងផ្តល់ជំនួយបន្ថែមចំនួន ២០ លានផោន (ស្មើនឹង ២៤ លានដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជននៅតំបន់ហ្គាហក្សា ដោយបង្កើនចំនួនប្រាក់សរុបដែលទីក្រុងឡុងដ៍បានសន្យាចំពោះទឹកដីប៉ាឡេស្ទីនចាប់តាំងពីពេលដែលជម្លោះផ្ទុះឡើងរហូតដល់ ៣០ លានផោន។ ចក្រភពអង់គ្លេសបានផ្ទេរប្រាក់ចំនួន ១០ លានផោនទៅកាន់ហ្គាហ្សាកាលពីសប្តាហ៍មុន។
នាថ្ងៃដដែលនោះ អង្គការសហប្រជាជាតិក៏កំពុងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា ក្នុងបរិបទនៃជម្លោះហាម៉ាស់-អ៊ីស្រាអែល ដែលមិនទាន់មានសញ្ញាបន្ធូរស្រាលឡើយ៕