ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang
|
ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang |
(VOV)_នាពេលថ្មីៗនេះ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រកាស លទ្ធផល
សំអាតតំបន់ដីមានសារធាតុគីមី Dioxin នៅព្រលានយន្តហោះ Da Nang ប្រកបដោយ
ជោគជ័យ។ នេះគឺជាកម្មវិធីស្ថិតនៅក្នុងក្របខ័ណ្ឌគំរោងការណ៍សហប្រតិបត្តិការរវាង
ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក ( USAID )
គ្រប់គ្រង។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាម បានអះអាងថា៖
“ បញ្ហាសំខាន់បំផុត របសគំរោងការណ៍ធំដូច្នេះគឺថវិកា គឺបានសម្រេចជាសារ
វ័ន្តហើយ។ ទីពីរគឺបញ្ហាអំពីបច្ចេកវិទ្យា គឺយើងបានមានបទពិសោធន៍។ ដូច្នេះ យើង
អាចជឿជាក់ថា៖គំរោងការណ៍នេះនឹងបានអនុវត្តប្រកបដោយល្អប្រសើរ។”
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា៖
កិច្ចសហប្រតិបត្តិការជំនេះពុះពារលើផលវិបាកដោយសង្គ្រាម ជាពិសេសគឺជាតិគីមី
ពុល បានក្លាយទៅជាខ្លឹមសារសំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម
និងអាមេរិក។ គំរោងការណ៍សំអាតជាតិគីមីពុល Dioxin នៅព្រលានយន្តហោះ Da
Nang ដើរតួនាទីស៏សែនសំខាន់ បង្ហាញនូវការយល់ដឹង និងសកម្មភាពរបស់រដ្ឋាភិ
បាលនៃប្រទេសទាំងពីរ អំពីកិច្ចសហប្រតិបត្តិការជំនេះពុះពារទៅលើផលវិបាលនៃ
សង្គ្រាម ឆ្ពោះទៅអនាគតដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ ក្នុងតំបន់និងលើពិភពលោក៕