ប្រកាសសេចក្តីសម្រេចចំនួន ១៤ ដែលរដ្ឋសភាបានអនុម័តនៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី ១៥
(VOVWORLD) - អនុវត្តន៍តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការផ្សព្វផ្សាយឯកសារគតិយុត្តិ សេចក្តីសម្រេចចំនួន ១៤ ដែលត្រូវបានរដ្ឋសភា អនុម័តនៅក្នុងសម័យប្រជុំលើកទី ១ ទើបបានអគ្គលេខាធិការ ប្រ ធានខុទ្ទការល័យរដ្ឋសភាលោក Bui Van Cuong ផ្ញើរជូនទៅទីភ្នាក់ងារព័ត៌មានសាធារណៈ។
ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់រដ្ឋសភា (រូបថត៖ ការិយាល័យរដ្ឋសភា) |
ក្នុងនោះ គួរកត់សម្គាល់ថា នៅក្នុងសេចក្តីសម្រេចចិត្តអនុម័ត លើគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីសម្រាប់ដំណាក់កាល ២០២១ - ២០២៥ រដ្ឋសភាបានសម្រេចថា ថវិការដ្ឋដែលបានបម្រុងទុកសម្រាប់កម្មវិធីនេះត្រូវមានយ៉ាងហោចណាស់ ១៩៦.៣៣២ ពាន់លានដុង (ជិត ៨.៦) ពាន់លានដុល្លារ)។ សេចក្តីសម្រេចនេះបានដាក់ចេញគោលដៅបន្តអនុវត្តន៍ការកសាងជនបទថ្មីជឿនលឿន បែបគំរូ និងជនបទថ្មីថ្នាក់ភូមិ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជននៅជនបទ។ គោលដៅគឺនៅឆ្នាំ ២០២៥ យ៉ាង ហោចណាស់ឃុំចំនួន ៨០% នឹងបំពេញតាមស្តង់ដារជនបទថ្មី ហើយ យ៉ាងហោចណាស់ខេត្តចំនួន ១៥ និងទីក្រុងចំណុះមជ្ឈឹមនឹងត្រូវបានទទួលស្គាល់ថា បានបំពេញភារកិច្ចកសាងជនបទថ្មី។
នៅក្នុងសេចក្តីសម្រេចអនុម័តគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០២៥ រដ្ឋសភាបានសម្រេចដើមទុនសរុបសម្រាប់អនុវត្តកម្មវិធីគួរតែមានយ៉ាងហោចណាស់ ៧៥.០០០ ពាន់លានដុង (ប្រហែល ៣,៣ ពាន់លានដុល្លារ)៕