![ប្រគល់អំណោយចំនួន១៥០កញ្ចប់ជូនគ្រួសារវៀតណាមនៅកម្ពុជាដែលមានជីវភាពរស់នៅលំបាក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_01_24/vnp_tangquatet.jpg) |
អាណិកជនវៀតណាមនៅរាជធានីភ្នំពេញទទួលអំណោយបុណ្យតេត
(រូបថត៖Minh Hung/Vietnam+) |
(VOVworld) - នាថ្ងៃទី២៤ មករា ក្រុមហ៊ុន Metfone ជាអង្គភាពអាជីវកម្ម
សមាជិកនៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel នៅកម្ពុជាបានប្រគល់
អំណោយ ចំនួន១៥០កញ្ចប់ជូនគ្រួសារជនវៀតណាមដែលមានជីវភាពរស់នៅ
លំបាកនៅ រាជធានីភ្នំពេញ។
មុននោះ នាថ្ងៃទី២៣ មករា ស្ថានទូតវៀតណាមរួមជាមួយធនាគារកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាមនៅកម្ពុជាបានប្រគល់អំណោយចំនួន២០០កញ្ចប់ជូន
គ្រួសារអាណិកជនដែលមានជីវភាពរស់នៅលំបាកនៅស្រុក គៀនស្វាយ ខេត្ត
កណ្ដាលផងដែរ៕