បារាំងបានជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
|
បារាំងបានជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (kenh14) |
Vovworld-នារសៀលថ្ងៃទី១៩ឧសភានៅក្រុងហាណូយក្រសួងហិរញ្ញវត្ថុវៀត
ណាមនិងស្ថាប័នអភិវឌ្ឍន៍បារាំងនៅវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងឥណទានមានតំលៃ២០លានអឺរូសំរាប់ដំណាក់កាលទី៥នៃកម្មវិធីជួយ
ឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ កម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុបានជួយរដ្ឋាភិបាលវៀតណាមក្នុងការកែទម្រង់បណ្ដាផ្នែកផ្សេងៗសំដៅ
ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះជំរុញការ
អភិវឌ្ឍន៍មានកំរិតបញ្ចេញចោល Cacbon ទាប។ ដោយខ្ទង់ជំនួយថវិការប្រមាណ២០
លានអ៊ឺរូសំរាប់ដំណាក់កាលទី៥នេះបានបង្កើនបរិមាណកិច្ចសន្យាជួយឧបត្ថម្ភថវិការ
របស់ស្ថាប័នអភិវឌ្ឍន៍បារាំងសំរាប់កម្មវិធីឡើងដល់១០០លានអ៊ឺរូ៕