ប្រជាជនវៀតណាមអំណរស្វាគមន៍ឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ២០២៥

(VOVWORLD) - នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៩ ខែមករា (ថ្ងៃទី ១ នៃបុណ្យតេត) កាំជ្រួចបានបំភ្លឺពេញផ្ទៃមេឃពាសពេញប្រទេស ដែលនាំមកនូវប្រាថ្នារបស់ប្រជាជនគ្រប់រូបអំពីឆ្នាំថ្មីនៃភាពសុខសានត្រាន សម្បូររុងរឿងនិងសុភមង្គលជូនដល់គ្រប់ក្រុមគ្រួសារ។

ប្រជាជនវៀតណាមអំណរស្វាគមន៍ឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ២០២៥ - ảnh 1ម្មវិធី ថាំង ឡុង បញ្ចេញពន្លឺយ៉ាងត្រចេះត្រចង នៅកីឡដ្ឋាន My Dinh (រូបថត៖ VOV)

នៅទីក្រុងហាណូយ កាំជ្រួចដែលមានកំពស់ខ្ពស់បានរីកដូចផ្ការីកយ៉ាងត្រចះត្រចង់នៅទីតាំងចំនួន ៣០ កន្លែង ដែលបំភ្លឺបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីជាមួយនឹងអ្វីដែលល្អបំផុត - ឆ្នាំថ្មីជាមួយនឹងមានភាពរុងរឿងសម្រាប់ប្រទេសជាតិ។

ប្រជាជនវៀតណាមអំណរស្វាគមន៍ឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ២០២៥ - ảnh 2ហ្វូងមនុស្សដើរយ៉ាងសប្បាយនៅកណ្តាលទីក្រុងហូជីមិញ ស្វាគមន៍បុណ្យតេតប្រពៃណី (រូបថត៖ Duy Phuong)

នៅទីក្រុងហូជីមិញ វិថីផ្កា Nguyen Hue ឧទ្យាន Bach Dang   និងទីតាំងបាញ់កាំជ្រួច មួយចំនួនទៀត សុទ្ធតែមានមនុស្សច្រើនកុះករ។ ប្រជាជនទីក្រុងរំពឹងថា ឆ្នាំម្សាញ់សប្តស័កនេះ ទីក្រុងនឹងមានភាពលោតផ្លោះជាច្រើន បន្តរក្សាតំណែងជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពរីកចម្រើន។

នៅខេត្ត Kon Tum ពិធីបុណ្យបាញ់កាំជ្រួចអំណរឆ្នាំថ្មី ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kon Tum និងស្រុកចំនួន ៣ គឺស្រុក Ngoc Hoi ស្រុក Dak To និងស្រុក Sa Thay។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងអំឡុងពេលឆ្លងឆ្នាំចាស់និង ឈានចូលឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័កប្រកបដោយជំនឿជាក់។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Hai Phong នាយប់ថ្ងៃទី ២៨ មករា បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី ១ បានរៀបចំកម្មវិធី “ស្វាគម ន៍និទាឃរដូវឆ្នាំម្សាញ់សប្តស័ក” តភ្ជាប់ដោយផ្ទាល់ទៅកាន់អង្គភាព ស្ថានីយនិងនាវាដែលកំពុងបំពេញកាតព្វកិច្ចការពារសមុទ្រ  ការពារអធិបតេយ្យភាពនៃមាតុភូមិ។ នៅទីក្រុង Vung Tau បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគ ២ បានរៀបចំពិធីជូនពរឆ្នាំថ្មី តាមប្រព័ន្ធអ៊ីនធឺណែតតភ្ជាប់ពីទីបញ្ជាការបញ្ជាការដ្ឋានភូមិភាគ២ ទៅកាន់ទីតាំងចំនួន ៥ កន្លែង និងតភ្ជាប់ជាមួយអង្គភាពពាក់ព័ន្ធ នាវាដែលកំពុងបំពេញកាតព្វកិច្ចនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ