ប្រទេសជាច្រើនថ្កោលទោសប្រតិបត្តិការយោធាលើដីគោករបស់អ៊ីស្រាអែលនៅលីបង់

(VOVWORLD) - អ៊ីស្រាអែលបានប្រកាសនាថ្ងៃ ទី១៦ ខែមីនាថាចាប់ផ្តើមប្រតិបត្តិការយោធាលើដីគោកនៅលីបង់។
ប្រទេសជាច្រើនថ្កោលទោសប្រតិបត្តិការយោធាលើដីគោករបស់អ៊ីស្រាអែលនៅលីបង់ - ảnh 1អគារមួយរងការខូចខាតបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងទីក្រុងកំពង់ផែស៊ីដុននៃប្រទេសលីបង់នៅថ្ងៃទី ១៤ ខែមីនា (រូបថត៖ AP)

ប្រតិបត្តិការនេះទទួលបានការថ្កោលទោសភ្លាមៗពីប្រទេសជាច្រើន។ ក្រ សួងការបរទេសតួកគីបានចេញសេចក្តីប្រកាសកាលពីម្សិលមិញ ដោយប្រឆាំងយ៉ាងខ្លាំងចំពោះប្រតិបត្តិការលើដីគោករបស់អ៊ីស្រាអែលនៅលីបង់ ដោយបញ្ជាក់ថា នឹងធ្វើឱ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរឡើង និងអាចនាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌នៅមជ្ឈិមបូព៌ា ខណៈពេលដែលបង្ហាញពីសាមគ្គីភាពជាមួយលីបង់នៅចំពោះមុខការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

ប្រទេសចំនួនប្រាំគឺចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយនិយាយថា ការវាយលុកលើដីគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលនឹងមានផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងអាចនាំឱ្យមានជម្លោះអូសបន្លាយ ដោយអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីតំណាងអ៊ីស្រាអែល និងលីបង់ក្នុងការចរចាដំណោះស្រាយនយោបាយប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសលោកខាងលិចក៏បានថ្កោលទោសការសម្រេចចិត្តរបស់ហេសបូឡាក្នុងការចូលរួមជម្លោះជាមួយអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់លើសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនលីបង់ ដែលត្រូវបានទាញចូលទៅក្នុងជម្លោះដោយអចេតនា។

យោងតាមអាជ្ញាធរលីបង់ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ៨៥០ នាក់ មនុស្សជាង ៨៣០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ