ប្រធានាធិបតីបង់ក្លាដែសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

ប្រធានាធិបតីបង់ក្លាដែសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម - ảnh 1
កុមារនៅរដ្ឋធានីហាណូយជូនផ្កាស្វាគមន៍លោក Abdul Hamid និងលោកជំទាវ (
រូបថត៖Vietnamplus)

(VOVworld) - នាថ្ងៃត្រង់ថ្ងៃទី១៣ សីហា ប្រធានាធិបតីបង់ក្លាដែសលោក Abdul
Hamid និងលោកជំទាវបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគ
ជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ សីហា តាម
សេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ក្នុង រយៈពេល
ស្នាក់នៅវៀតណាម ប្រធានាធិបតី Abdul Hamid បានជួបចរចារជា មួយប្រធានរដ្ឋ
លោក Truong Tan Sang ជួបសន្ទនាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong
 នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងប្រធានរដ្ឋ សភាលោក Nguyen Sinh
Hung។

នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពថា នឹងជំរុញខ្លាំង
និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានស្រាប់និងវិស័យ
ដែលភាគីទាំងពីរមានសក្ដានុភាព ខិតខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេ
ភាគីឡើងចំនួន១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៦។ភាគីទាំងពីរក៏បានសង្កត់
ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងគោរពគោលការណ៍ជា
សារវ័ន្តនានានៃច្បាប់អន្តរជាតិដើម្បីដោះស្រាយដោយសន្តិវិធីនូវជំលោះទាំង
ឡាយសំដៅធានាសុវត្ថិភាពនិងសេរីភាពនាវាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ