ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ
(VOVWORLD) - នៅក្នុងជំនួបពិភាក្សា និងជំនួបសន្ទនាទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីវិធានការសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឆ្ពោះទៅរកការបង្កើតក្របខ័ណ្ឌថ្មីនៃទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងជាក់ស្ដែង ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលីក្នុងឆ្នាំ២០២៤។
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong និងលោកជំទាវរួមជាមួយប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងលោកជំទាវ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ម៉ុងហ្គោលី បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong និងលោកជំទាវ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីលោក Ukhnaagiin Khurelsukh បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong; ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជួបពិភាក្សាការងារ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ចូលរួមសន្និសិទសារព័ត៌មាន និងពិធីលៀងសាយភោជន៍ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។
នៅក្នុងជំនួបពិភាក្សា និងជំនួបសន្ទនាទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីវិធានការសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឆ្ពោះទៅរកការបង្កើតក្របខ័ណ្ឌថ្មីនៃទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងជាក់ស្ដែង ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលីក្នុងឆ្នាំ២០២៤។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំប់អន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៦។ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសនេះផងដែរ៕