ប្រធានាធិបតីរុស្ស៊ីបដិសេធរាល់ព័ត៌មានទាក់ទិនដល់រឿងហេតុបែកធ្លាយសំណុំឯកសារប៉ាណាម៉ា
![ប្រធានាធិបតីរុស្ស៊ីបដិសេធរាល់ព័ត៌មានទាក់ទិនដល់រឿងហេតុបែកធ្លាយសំណុំឯកសារប៉ាណាម៉ា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_04_08/tong thong nga len tieng vu pangm.jpg) |
ប្រធានាធិបតីរុស្ស៊ីបដិសេធរាល់ព័ត៌មានទាក់ទិនដល់រឿងហេតុបែកធ្លាយសំណុំឯកសារប៉ាណាម៉ា (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ មេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានប្រកាសគ្មានអំពើពុករលួយណាមួយក្នុងពេលផ្តោតទៅលើរឿងហេតុបែក
ធ្លាយសំណុំឯកសារប៉ាណាម៉ា។ ថ្លែងមតិជាមួយប្រជាពលរដ្ឋនៅទីក្រុង
St. Peterburg ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា៖ ការបែកធ្លាយសំណុំ
ឯកសារប៉ាណាម៉ាការពិតជាផ្នែកមួយក្នុងឧបាយកលសំដៅបង្កអស្ថិរភាព
ស្ថានភាពនៅ រុស្ស៊ីដោយការចោទប្រកាន់គ្មានសំអាង។ មុននោះ នាថ្ងៃទី ៤
មេសា រដ្ឋាភិបាល រុស្ស៊ីបានបដិសេធការចោទប្រកាន់ចំពោះបណ្ដាមុខសញ្ញា
ស្និទស្នាលជាមួយប្រធានាធិបតី Putin ថាស្ថិតក្នុងបញ្ជីឈ្មោះជនសង្ស័យក្នុង
សកម្មភាពគេចពន្ធ និងការលាងប្រាក់កដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុន
មេធាវី Mossack Fonseca នៅប៉ាណាម៉ា។ នាថ្ងៃដដែល ចាងហ្វាងសហរដ្ឋ
អាហ្សង់ទីន លោក Federico Delgado បានស្នើរឲ្យធ្វើការស៊ើបអង្គេតប្រធា
នាធិបតីកាន់អំណាច លោក Moscovici Marci ដែលស្ថិតក្នុងបញ្ជីឈ្មោះ
របស់សំណុំឯកសារ ប៉ាណាម៉ា។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត សហភាព
អឺរ៉ុប EU បានព្រមាននឹង ដាក់ទណ្ឌកម្មប្រទេសដូចជាប៉ាណាម៉ាប្រសិន
បើនៅតែបន្តបដិសេធសហប្រតិបត្តិ ការដោយគ្រប់គ្រាន់ក្នុងការប្រយុទ្ធ
ប្រឆាំងនឹងការលាងប្រាក់កខ្វក់និងគេចពន្ធ៕