ប្រធានាធិបតីអាមេរិកប្រកាសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាថ្មី

ប្រធានាធិបតីអាមេរិកប្រកាសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាថ្មី - ảnh 1
ប្រធានាធិបតីអាមេរិកប្រកាសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាថ្មី (Image: VNA)



(VOVworld) –  តាមអ្នកយកព័ត៌មាន Nhat Quynh និង Huy Hoang របស់វិទ្យុសម្លេង វៀតណាមប្រចាំនៅអាមេរិកបានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ៦ វិច្ឆិកា តាមម៉ោងវៀតណាម ប្រធានាធិបតីអាមេរិក លោក Barack Obama បានថ្លែងសន្ទរកថាជាផ្លូវការលើក ដំបូងបន្ទាប់ពីគណៈបក្សប្រជាធិបតេយ្យរបស់លោកទទួលបរាជ័យក្នុងការបោះ
ឆ្នោតរដ្ឋសភាពាក់កណ្ដាលអាណត្តិដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៥ វិច្ឆិកា កន្លងមក។ ក្នុងសន្ទរកថានៅវិមានស ប្រធានាធិបតី Obama បានអះអាងថា៖ លោកត្រៀមខ្លួនជា
ស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាថ្មីនិងគោលដៅក្នុងរយៈពេល ២ ឆ្នាំខាងមុខនៃ
អណត្តិរបស់លោកគឺនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ប្រជាជនអាមេរិករួមមាន
វិស័យមួយចំនួនដែលលោកមិនទទួលបានការគាំទ្ររបស់សមាជិសភាគណៈបក្ស
សាធារណៈរដ្ឋក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោក Barack Obama បានសង្ឃឹម
ថា៖ ថ្នាក់ដឹកនាំរបស់គណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភានឹងសហប្រតិបត្តិការ
ជាមួយរដ្ឋាភិបាល។

“យើងអាចស្វែងរកវិធានការសហការអំពីបណ្ដាបញ្ហាដែលប្រជាជនអាមេរិកសុទ្ធតែ
ការស្រុះចិត្តគំ​និត។ ខ្ញុំសង្ឃឹមថា៖ បណ្ដាថ្នាក់ដឹកនាំរបស់គណៈបក្សសាធារណៈ
រដ្ឋនឹងជំរុញកម្មវិធីរបៀបវារៈព្រមទាំងនាំចេញការផ្តើមគំនិតរបស់ខ្លួនអំពីវិស័យ
ដែលយើងអាចសហប្រតិបត្តិការសំដៅឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចរបស់
ប្រជាជនដូចជា៖ ការបង្កើតអាជីព។”

ប្រធានាធិតបី Barack Obama បានចាត់ទុកថា៖ បរាជ័យរបស់គណៈបក្សប្រជាធិប តេយ្យក្នុងការបោះឆ្នោតរដ្ឋសភាពាក់កណ្ដាលអណត្តិលើកនេះភាគច្រើនជាភាពទល់ ច្រកក្នុងរដ្ឋសភា មិនម៉ែនដោយបណ្ដាគោលនយោបាយនិងការដឹកនាំរបស់លោកទេ។

លោក Barack Obama បានឲ្យដឹងថែមទៀតថា៖ គោលដៅរបស់រដ្ឋសភានាបច្ចុប្បន្នគឺ ការអនុម័តលើកញ្ចប់ថវិការរដ្ឋថ្មីដែលមានតំលៃចំនួន ៦ ពាន់លានដុល្លាអាមេរិកសំដៅ បង្កាប្រឆាំងនឹងអាសន្នរោគអេបូឡាក្នុងប្រទេសនិងនៅឯបរទេស។ ទន្ទឺមឹនងនោះ ដាស់តឿនរដ្ឋសភាអនុម័តលើការដាក់ពង្រាយកំលាំងយោធាក្នុងការប្រយុទ្ធប្រឆាំងនឹង
អង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” នៅអ៊ីរ៉ាក់និងស៊ីរី តាមរយៈការអនុម័តលើពង្រាង
ច្បាប់អំពីថវិការដ្ឋសំដៅជៀសវាងការបិទរដ្ឋាភិបាលសហរដ្ឋជាថ្មីម្តងទៀតផងដែរ។

ឆ្លើយតបការអំពាវនាវរបស់ប្រធានាធិបតី Barack Obama ក្នុងបទសម្ភាសនៅរដ្ឋ
Kentucky ព្រឹទ្ធសមាជិក Mitch McConnell ដែលជាអ្នកនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃ គណៈបក្សសាធារណៈរដ្ឋអាមេរិកបានឲ្យដឹងថា៖ នាថ្ងៃទី ៧ វិច្ឆិកា លោកនឹងជួបធ្វើការ
ជាមួយប្រធានាធិបតី Obama ដើម្បីអនុម័តលើបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ
និងការកែទម្រង់គយ។

ទោះបីជាប្រទេសអាមេរិកនៅមានការខ្វែងគំនិតខាងនយោបាយបន្ទាប់ពីការបោះ
ឆ្នោតរដ្ឋសភាក្តីប៉ុន្តែប្រការនេះនឹងមិននាំទៅដល់ភាពទាល់ច្រករបស់វ៉ាស៊ីនតោន
នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ